​​ជនសង្ស័យ​ភេទ​ប្រុស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ក្នុងករណី ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​

0

​ ​សៀមរាប ៖ ជនសង្ស័យ​ម្នាក់នេះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការចាប់​ឃាត់ខ្លួន រួច​យកមក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ការ​សួ​នាំ លោក​វរសេនីយទោ អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅ ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៤ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​សហ​ការណ៍​ជាមួយ​កំលាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល បាន​អនុវត្ត​ដីការ​បង្គាប់​ឲ្យ​នាំខ្លួន​ឈ្មោះ មាស សេង​វិសាល ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្តសៀមរាប ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ កាលពី​ថ្ងៃទី ២៥ ខែ​កុ​ម្ហៈ ឆ្នាំ​២០១៣ កន្លងទៅ នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។

ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​សមត្ថកិច្ច​បា​នប​ន្ត​ឲ្យ​ដឹង​ទៀតថា ការចាប់ខ្លួន ជនសង្ស័យ​ឈ្មោះ មាស សេង​វិសាល ភេទ​ប្រុស អាយុ​២១​ឆ្នាំ នេះ យោងតាម ដីការ​បង្គាប់ អោយ​នាំខ្លួន​លេខ ១០៦/១៤ ចុះ​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ​២០១៤ ចេញ​ដោយ​លោក លឹម សុគន្ធា​រី ចៅក្រម​សើ​ប​សួរ សាលាដំបូង​ខេត្តសៀមរាប​។​បច្ចុប្បន្ននេះ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​ហើយ ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​បន្ត ៕ ​លោកខេង ខេមរា​