ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនទៅលាសាដំបូងខេត្តហើយនៅរសៀលនេះ

0

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យលាសាដំបូងខេត្តហើយនៅរសៀលថ្ងៃទី ១ សីហា ឆ្នាំ២០២១ នេះក៍ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាមានជ័យ និងមានការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ ។
លោកអនុសេនីយ៍ឯក អ៊ុក សូរផុន មេញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហាច ណាន ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង២០និង០៨នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ភុក ខឿន ភេទស្រី អាយុ៣១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិគោកកឋិន ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួចកាបូបលុយរបស់ខ្លួនកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ។ ជនរងគ្រោះបានទូរស័ព្ទប្ដឹងទៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក ភ្លាមនោះសមត្ថកិច្ចបានធ្វើការដេញស្ទាក់រហូតចាប់បានជនសង្ស័យភ្លាមៗតែម្ដង ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ ។
លោកអនុសេនីយ៍ឯក អ៊ុក សូរផុន បានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើក្រោយពីកម្លាំងជំនាញរបស់លោកសាកសួរចម្លើយរួចមកបានឆ្លើយសារភាពថាបានប្រព្រឹត្តដូចពាក្យបណ្ដឹងខាងលើប្រាកដមែន។
ផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាងផងនោះ ជនសង្ស័យរូបនេះត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួកកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យរួមនឹងវត្ថុតាងម៉ូតូដែលជិះធ្វើសកម្មភាពត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ អ.ហ ខេត្តបញ្ជូនទៅតុលាការហើយ ចំណែកកាបូបលុយដែលដកហូតបានពីជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋាន អ.ហ ស្រុកថ្មពួកប្រគល់ឱ្យម្ចាស់ដើមវិញហើយដែរ ៕ដោយ៖ ឃិន គន្ធា