ឯកឧត្តម ភុន សារពេជ្រ ចូលរួមសម្ពោធសមិទ្ធផលនៅនៅស្រុកដងទង់ ខេត្តកំពត

0

ខេត្តកំពត៖ ឯកឧត្តម ភុន សារពេជ្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពត តំណាងិ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវលំមួយខ្សែប្រ
វែង១,៣២៥ម៉ែត្រ ជាផ្លូវ (សាមគ្គីសែនល្អ) រវាង
ក្រុមការងារយុវជនគណបក្សខេត្តនិងប្រជាជន
ជិតឆ្ងាយដែលមានស្រុកកំណើតនៅទីនោះ គឺ
ជាផែនការសហការប្រជាជនស្ម័គ្រចិត្តបាន៦០% ក្រៅពីនោះយុវជនគណបក្សបំពេញ៤០%បន្ថែម និងជួយសូឡាចំនួន១០ដើមទៀត សរុបផ្លូវនេះអស់ចំនួន ៦,២០២,០០០៛ និង ១,៨១០ដុល្លារ។

និមន្តនិងអញ្ជើញចូលរួម ព្រះអនុគន្ឋស្រុកដងទុង
តេង សំអាត ព្រះគ្រូចៅអធិកាវត្តអង្គភ្នំតូចមានបុណ្យ ឈួម សាមិត្ត ឯកឧត្តម ហម សាវេត ឯកឧត្តម ហៀក ម៉ា និងលោកជំទាវ លោក ម៉ាងសុខា និងភរិយា ឯកឧត្តម ណុប សុផល ប្រធានក្រុមការងារយុវជនគណបក្សស្រុកបន្ទាយមាស លោក សុឹម រស្មីប្រធានស្តីទី ស្រុកដងទង់ និងសហការី ក្រុមការងារយុវជនឃុំ ភូមិ ជាច្រើនទៀត។

វត្តមានលោក ប្រធានគណបក្សមូលដ្ឋានឃុំ ប្រ
ធានសាខាបក្សភូមិ តំណាងឱ្យប្រជាជនក្នុង
ឃុំ សំដែងសេចក្តីរីករាយ ចំពោះវត្តមាន ឯកឧត្តម ប្រធានក្រុមការងារយុវជនគណបក្ស ដែលជានិច្ចកាលតែងតែដឹកនាំក្រុមការងារ ចុះជួយតាមមូលដ្ឋានជាប់ជាប្រចាំ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានទូលប្រគេននិង
ជម្រាបជូនថា៖ កូនគេកូនយើង ធ្វើការយប់
ជិៈកាត់ផ្លូវនេះរាល់យប់ថ្ងៃ ព្រៃដុះសងខាងផ្លូវ
ងងឹត មានហានីភ័យខ្ពស់ណាស់ តែចាប់ពីថ្ងៃ
នេះទៅ ផ្លូវបានធ្វើស្អាតហើយ ឆួសព្រៃសងខាងផ្លូវយ៉ាងស្អាត មានអំពូលសូឡាបំភ្លឺទៀត បងប្អូនលែងលំបាកទៀតហើយ ។ដូច្នេះបើបានផ្លូវល្អស្អាតបែបនេះហើយ សូមបងប្អូនជួយថែរក្សាប្រើប្រាស់ឱ្យបាយូអង្វែងផង៕ សេង ណារិទ្ធ