រថយន្ត ០៤គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចក្រឡាហោម ស ខេង ត្រូវបានលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ប្រគល់ជូនដល់អធិការដ្ឋាននគរបាល ស្រុក ក្រុង ចំនួន៤ នៃខេត្តតាកែវ

0

តាកែវ៖ ថ្លែងក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-up ចំនួន ០៤គ្រឿង ដល់បណ្ដាអធិការដ្ឋាននគរបាលចំនួន ០៤ស្រុកនៅក្នុងខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានជំរុញទៅដល់កងកម្លាំងនគរបាលឲ្យពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងបង្កើ់នការយ៉ាមល្បាតតាមមូលដ្ឋាននានា កុំភ្លេចខ្លួន បើទោះបីជាមានការមមាញឹកក្នុងយុទ្ធនាការប្រយុទ្ធឆ្នាំងនិងជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ។
លោកស្នងការបន្តថា រថយន្តចំនូួន ០៤គ្រឿងដែលប្រគល់ជូនអធិការស្រុកត្រាំកក់ ស្រុកបាទី ស្រុកទ្រាំង និងក្រុងដូនកែវនាព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២១នេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងការជួយសម្រួលដល់កងកំលាំងនគរបាលជាតិនៅមូលដ្ឋានទាំងអស់ប្រើប្រាស់ក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការប្រើប្រាស់រថយន្តនេះសម្រាប់បង្កើនការយ៉ាមល្បាតអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការចេញនៅបំរាមគោចរណ៍ស្តីពីការបិទតំបន់នានានៅតាមមូលដ្ឋាន ។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានបញ្ជាក់ថា សម្រាប់ស្នងការដ្ឋាននគរបាលខេត្តតាកែវ គឺទទួលបានរថយន្តចំនួន Ford Ranger Pick-up ចំនួន ១០គ្រឿងហើយ សម្រាប់បែងចែកទៅបណ្តាអធិការស្រុកក្រុងទាំង ១០ ។ ជាមួយគ្នានេះដែរ ទទឹមនិងទទួលបានរថយន្តសម្រាប់ប្រើប្រាស់នៅតាមអធិការដ្ឋានរាងៗខ្លួនផងដែរ កងកំលាំងនគរបាលជាតិត្រូវគិតគូរពីសុខភាពខ្លួនជាចំបង និងគោរពតាមវិធានការសុខាភិបាលឲបានខ្ជប់ខ្ជន់ ។ ស្របពេលជាមួយគ្នានោះកងកំលាំងនគរបាលជាតិក៏ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចជាចាំបាច់ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឲខានតែបានផងដែរ ។ តាកែវ