អាគារសាលប្រជុំខ្មាតតូចតម្លៃជាង៣២ម៉ឺនដុល្លារគ្រោងនិងបញ្ចប់នៅតំណាច់ឆ្នាំនេះ

0

តាកែវ៖ អាគារសាលប្រជុំខ្នាតតូចដ៏ប្រណិតរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលមានកម្ពស់២ជាន់ ទំហំ 17,5ម៉ែត្រ X 16ម៉ែត្រ តម្លៃជាង ៣២ម៉ឺនដុល្លារ គ្រោងនិងបញ្ចប់ការសាងសង់នៅតំណាច់ឆ្នាំ២០២១នេះ ក្រោយពីបានធ្វើការសាងសង់ ជិត២ឆ្នាំមកហើយ ។
ថ្លែងប្រាប់អ្នកសារព័ត៍មាននៅក្នុងការចុះត្រួតពិនិត្យអាគារសាលប្រជុំខ្នាតតូចនេះលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានលើកឡើងថា​ ដើម្បីជាប្រយោជន៍រួម រូបលោកបានផ្តើមគំនិតសាងសង់អគារសាលប្រជុំនេះឡើងដើម្បីជម្រុញដល់ទីតាំងបម្រើការងាររដ្ឋបាលនានាដល់បងប្អូនប្រជាពលរដ្ឋឲកាន់តែឆាប់រហ័ស និងមានផាសុខភាព ហើយអគារនេះដែរគឺ លោកធ្វើយ៉ាងសម្រិតសម្រាំង សាងសង់ឲមានគុណភាព ស្របតាមស្តង់ដារ និងបំពាក់ទៅដោយឧបករណ៍បរិក្ខាទំនើប និងទន់សម័យជាទីបំផុត ជាពិសេសគិតគូរពីប្រព័ន្ធសុវត្តិភាពជាចំបង ទើបធ្វើឲតម្លៃនៃការសាងសង់អាគារមានកម្ពស់២ជាន់នេះ មានតម្លៃជាង ៣២ម៉ឺនដុល្លារ ដែលបានមកពីការ​ គៀងគរពីបណ្តាសប្បុរជននានា និងរូបលោកផ្ទាល់ដើម្បីសម្រេចនៅការសាងសង់អគារមួយនេះឡើងឲបាន ដើម្បីជាសមទ្ធិផលថ្មីមួយទៀតនៅក្នុងអង្គភាពនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ។ តាកែវ