រដ្ឋបាលខេត្តបន្តដាក់ឲ្យអនុវត្តន៍វិធានការរដ្ឋបាល រយៈពេល៧ថ្ងៃបន្ថែមទៀត

0

ខេត្តព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបន្តដាក់ឲ្យអនុវត្តន៍វិធានការរដ្ឋបាលរយៈពេល៧ថ្ងៃបន្ថែមទៀត ចាប់ ពី ម៉ោងសូន្យថ្ងៃ១៣សីហា ដល់ថ្ងៃ១៩សីហា២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ក្នុងភូមិសាស្រ្ត ទូទាំងខេត្តព្រះសីហនុ   ។ក្នុងអំឡុងពេល នៃការអនុវត្ត នូវវិធានការរដ្ឋបាលនេះ រដ្ឋបាលខេត្តកបាន ដាក់ចេញ នូវបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន រាល់ការធ្វើចរាចរណ៍ និងសកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង ០៩យប់ ដល់ម៉ោង ០៣ទៀបភ្លឺ សម្រាប់ ភូមិសាស្រ្តក្រុងព្រះសីហនុ  នេះបើតាមសេចក្តីសម្រេច ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕នាគសមុទ្រ