ចាប់ផ្តើមចាក់វ៉ាក់សាំង Astra Zeneca ដូសទី ៣ ជូនកងទ័ព នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖លោក  គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី១២បានអញ្ជើញចុះ ត្រួតពិនិត្យការចាក់វ៉ាក់សាំង Astra Zeneca ដូសទី ៣ ជូនកងទ័ព នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។

ក្នុងឧកាសនោះលោក គួច ចំរើន  អភិបាលខេត្ត បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់គិត គូរអំពីសុខមាលភាពប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិត ខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ទំាងដូសទី១ ដូសទី២ និង ចាប់ផ្ដើមចាក់វ៉ាក់សាំង ដូសទី ៣ ដែលជាដូសជម្រុញ ជូនបងប្អូននៅតាមបណ្ដាខេត្ត ដែលកំពុងប្រឈម ការឆ្លងរាលជំងឺកូវីដ-១៩ បំលែងថ្មី Delta។ ជាមួយគ្នានេះ ការចាក់វ៉ាក់សាំងដូសទី ៣ ដែលជាដូសជម្រុញនេះ គឺចាក់ជូនសម្រាប់បងប្អូនកងទ័ព និងគ្រួសារកងទ័ព សម្រាប់ជំហ៊ានដំបូង។

លោកអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមថាទោះបីជាបងប្អូននិងក្រុមគ្រួសារបានចាក់វ៉ាក់សាំងការពារជំងឺ កូវីដ១៩ តាំងពីដូសទី១ ដល់ដូសទី៣ រួចរាល់ហើយ ក៏សូមបងប្អូនត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣កុំ ៣ការពារ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ផងដែរថារដ្ឋបាលខេត្តព្រះសីហនុនារសៀលថ្ងៃទី១២ខែ សីហា ឆ្នាំ២០២១បានប្រកាស់ ពីការ រកឃើញករណី អ្នកវិជ្ជមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Delta នៅលើ កុមារា អាយុ០៨ ឆ្នាំម្នាក់ ដែលបានធ្វើ ដំណើរត្រឡប់ពីព្រះរាជាណាចក្រថៃ មកព្រះរាជាណាចក្រកម្ពុជា តាមច្រកឡែម  ដោយ ការរកឃើញ នេះគឺជា លើកទី១ហើយ សំរាប់ខេត្តព្រះសីហនុ៕នាគសមុទ្រ