ក្រុមហ៊ុន Guo Streng Medical Suppliers Co.,Ltd ឧបត្ថម្ភឧបករណ៍តេស្តកំហាករហ័សនិង ទឹកថ្នាំសម្លាប់មេរោគឧបត្ថម្ភរដ្ឋបាលខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ក្រុមហ៊ុន Guo Streng Medical Suppliers  Co.,Ltdនាព្រឹក ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២១បាននាំ យកឧបករណ៍តេស្តកំហាករហ័សចំនួន៩៦០. ទឹកថ្នាំសម្លាប់មេរោគចំនួន ១០ពីដុង .ទឹកបរិសុទ្ធចំនួន៥០កេស ព្រមទាំងមីចំនួន ៣០កេសផងដែរ ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធ ប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍(សហគមន៍២០កុម្ភ:) ដែលកំពុងបន្តកើតមានក្នុង ខេត្ត ព្រះសីហនុ ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ថាក្នុងនាមរដ្ឋបាល ខេត្ត សូមថ្លែងអំណរគុណបំផុតចំពោះអំណោយមនុស្សធម៌ពីក្រុមហ៊ុន Guo Streng Medical Suppliers  Co.,Ltd ដោយសកម្មភាពនេះបានឆ្លុះបញ្ចាំអោយឃើញថាគឺជាការចូលរួមចំណែកយ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្ត ព្រះសីហនុ ដើម្បីយកទៅប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩នៅក្នុងខេត្ត ព្រះសីហនុ។ លោកសង្ឃឹម ថា សប្បុរសជន ក្រុមហ៊ុន រោងចក្រ សហគ្រាស លោកឧកញ៉ា ឯកឧត្តម លោក ជំទាវ បន្តជួយឧបត្ថម្ភគាំទ្រជាថវិកា សម្ភារៈជួយដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការការពារ ទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាល នៃគណៈភិបាល ខេត្តព្រះសីហនុ បានអំពាវនាវសុំឱ្យក្រុម ហ៊ុន Guo Streng Medical Suppliers  Co.,Ltd ចូលរួមពីវិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹង ការទប់ស្កាត់ចម្លងក្នុងសហគមន៍លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ច និងយកចិត្តទុកដាក់ខ្ពស់ ដោយលាងសំអាតដៃ ឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ជែល ហើយត្រូវពាក់ ម៉ាស់ឬក្រមាឱ្យបានជាប់ជានិច្ចនិងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលព្រមទាំងអនុវត្តតាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា (៣កុំ.៣ការពារ)៕ដោយនាគសមុទ្រ