យុទ្ធការចាក់វាក់សាំងកូវីដ-១៩ ជូសជម្រុញ ឬដូសទី៣ ជូនកងកម្លាំងនគរបាល នៅស្នងការដ្ឋានគរបាលខេត្តកំពង់ឆ្នាំង ចំនួន ៥២៤នាក់

0

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រឹកទី ១៨ ខែ សីហា ឆាំ្ន ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ដូសទី៣ ឬដូសជម្រុញ) ជូនកងកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ដែលមានចំនួន ៥២៤នាក់ ដែលពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ។

សូមរំលឹកថា កងកងកម្លាំងប្រដាប់អាវុធ ជាក្រុមជួរមុខដែលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ផ្ដល់អាទិភាពក្នុងការចាក់វ៉ាក់សាំងដូសទី៣ (ដូស ជំរុញ) ដើម្បីបង្កើនអង្គបដិបក្ខការពារឱ្យបាន កាន់តែខ្ពស់ពីការរាតត្បាតនៃជំងឺកូវីដ១៩។ ការសម្រេចផ្តល់វ៉ាក់សាំងដូសទី៣ ជូនកងទ័ព ជាអាទិភាព ក៏ព្រោះតែកងកម្លាំងបាននិងកំពុង ចូលរួមប្រយុទ្ធយ៉ាងខ្លាំងក្លាផងដែរជាមួយមេរោគកូវីដ-១៩។

កងកម្លាំងនគរបាលរាជរដ្ឋាភិបាលក្នុងកំលុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពួកគេមិនត្រឹមតែជួយក្នុងសកម្មភាពចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏បានចូលរួមក្នុងកិច្ចអន្តរាគមន៍ ជាច្រើនទៀត ដូចជាការអនុវត្តវិធានការបិទខ្ទប់ ការចែកចាយស្បៀងអាហារ រួមទាំងការដឹកជញ្ជូន ពលករដែលត្រឡប់មកពីប្រទេសថៃជាដើម។ ការសម្រេចផ្តល់អាទិភាពឱ្យកងទ័ពបានចាក់ វ៉ាក់សាំងដូសទី៣ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពី ការយកចិត្តទុកដាក់ខ្ពស់មួយចំពោះកងកម្លាំងប្រដាប់អាវុធ។

ឧត្ដមសេនីយ៍ទោ ខូវ លី មេបញ្ជាការប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការសម្រេចចិត្តរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីឱ្យកម្លាំងជួរមុខចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ ដើម្បីការពារពីការឆ្លងជាពិសេសមេរោគ បំប្លែងថ្មី [ដែលតា] ដែលជាក្តីព្រួយបារម្ភរបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធជួរមុខ។

ក្នុងនាមស្នងការដ្ឋាននគរបាលខេត្ត និងជួសមុខអោយមន្ត្រីនគរបាល ឧត្ដមសេនីយ៍ទោ ខូវ លី សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅណាស់ចំពោះសម្តេចតេជោនាយក រដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ដែលសម្តេចបានយកចិត្តទុកដាក់គ្រប់ កាលៈទេសៈចំពោះកងកម្លាំងនគរបាលជាតិ និងប្ដេជ្ញាគោរពអនុវត្តរាល់ បទបញ្ជាតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច ហើយគាំទ្រសម្ដេចក្នុងការដឹកនាំប្រទេសជាតិឱ្យ មានសុខសន្តិភាពរហូត»៕