មនុស្សម្នាក់ស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់ ដោយសាររន្ទះបាញ់នៅស្រុកសូទ្រនិគម

0

សៀមរាប៖ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ម្សិលមិញ មានករណីរន្ទះបាញ់បានកើតមានឡើងចំនួន ០២កន្លែងខុសគ្នា បណ្ដាលធ្វើឲ្យមនុស្សម្នាក់បានស្លាប់នៅនឹងកន្លែង និងមនុស្សម្នាក់ទៀតបានរងរបួស ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីទី១ បានកើតឡើងនៅវេលាម៉ោង១៤ និង៣០នាទីនៅចំណុចភូមិស្វាយជ្រុំ ឃុំសំរោង ស្រុកសូទ្រនិគម បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ឈ្មោះ ឆឹង សុគុណ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ក្នុងអំឡុងពេលដែលជនរងគ្រោះ និងគ្រួសារមកលេងកូននៅភូមិស្វាយជ្រុំ ឃុំសំរោងនេះ និងករណីទី២ កើតឡើងនៅវេលាម៉ោង១៣ និង៥០នាទី នៅចំណុចភូមិសំរោង ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម រន្ទះបាញ់បណ្ដាលឱ្យរបួសធ្ងន់ម្នាក់ឈ្មោះ លាំ ឡាយ ភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅភូមិសំរោងនេះដែរ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។