ខេត្តស្ទឹងត្រែង បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២៨នាក់ ស្រី ១១នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test

ខេត្តស្ទឹងត្រែង៖ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ២៨នាក់ ស្រី ១១នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភះ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង និងមានអ្នកជាសះស្បើយ ០៣នាក់ ស្រី ០១នាក់ នៅថ្ងៃទី២០ខែសីហាឆ្នាំ២០២១។
គិតត្រឹមម៉ោង៥ល្ងាចថ្ងៃនេះ ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៨២៨នាក់ ស្រី ៤០៤នាក់ ក្នុងនោះមានប្រភេទ Delta ចំនួន០៩នាក់ ស្រី ០៦នាក់ ,អ្នកជាសះស្បើយ ៥០០នាក់ ស្រី ២២២នាក់ និងកំពុងសម្រាកព្យាបាល ៣២២នាក់ ស្រី ១៨០នាក់ និងសរុបករណីស្លាប់ ០៦នាក់ ស្រី ០២នាក់ ៕