បែកធ្លាយល្បីថា លោក តាន់ សុផាន់នី នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់សប្បាយចិត្តនិងផឹកស៊ី ដោយបានទទួលលាភជាប្រាក់ពីថៅកែទិញអុស

0

ខេត្តកំពង់ធំ៖ តាមព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិរវាង ឃុំងន ស្រុកសណ្ដាន់ បានប្រាប់អោយដឹងថា ថៅកែទិញអុសព្រៃម្នាក់ បានផ្ដល់កញ្ចប់ខ្មៅជារៀងរាល់ខែជូនជំនាញរដ្ឋបាលព្រៃឈើសណ្ដាន់ ដើម្បីដោះដូរ និងការមិនបង្ក្រាបការដឹកជញ្ជូនអុសព្រៃគឺធ្វើសកម្មភាពដឹកជារៀងរាល់ថ្ងៃ មិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធឡើយ។

យោងតាមប្រភពបានបង្ហើបថា ថៅកែអុសវ័យក្មេងម្នាក់នេះបានបង់លុយពុករលួយជូនជំនាញជារៀងរាល់ខែទើបដំណើរការអាជីវកម្មដឹកអុសព្រៃដោយរលូន។

មហាជនបានរិះគន់ថា លោក តាន់ សុផាន់នី ជាអ្នកបើកផ្លូវឈានទៅប្រមូលលុយពុករលួយអោយទៅលោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ទើបស្ងៀមស្ងាត់មិនហ៊ានចេញមុខព្រោះបានទទួលកញ្ចប់ខ្មៅពុករលួយ ពីថៅកែអុសវ័យក្មេងរួចហើយដែរ។ តើទាំងអស់នេះ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោកបានដឹងដែរឬទេ? ឬមួយធ្វើជាមិនដឹង? ព្រោះការកាប់បំផ្លាញព្រៃឈើយកមកធ្វើអុសនៅចំណុចភូមិរវៀងឃុំងន ស្រុកសណ្ដាន់នេះ បានកើតឡើងជាច្រើនឆ្នាំមកហើយ គ្រាន់តែមានការផ្លាស់ប្ដូរថោកែអូសតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសណ្ដាន់បានមើលឃើញហេតុការណ៍នឹងភ្នែកក្នុងការដឹកជញ្ជូនផលអនុផលព្រៃឈើយកមកធ្វើអុសជារៀងរាល់ថ្ងៃ ដោយមានការហួសចិត្តនិយាយមិនចេញ តើជំនាញបើគិតតែលុយមិនព្រមបង្ក្រាបទៅលើមេឈ្មួញដែលបំផ្លាញធនធានសម្បត្តិធម្មជាតិរបស់រដ្ឋបែបនេះទេ តើថ្នាក់ដឹកនាំខាងលើៗលោកបានដឹងដែរឬក៏មើលរំលង និងយល់យ៉ាងណាដែរទាន អ្វីដែលសំខាន់គឺប្រជាពលរដ្ឋបានចោទទៅលើជំនាញរដ្ឋបាលព្រៃឈើ ដែលជាអ្នកគ្រប់គ្រងក្នុងដែនដីសមត្ថកិច្ចរបស់ខ្លួន ជាពិសេសលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ ជាអ្នកបញ្ជាទៅលើជំនាញរដ្ឋបាលព្រៃឈើ ក៏ប៉ុន្តែគួរអោយសោកស្ដាយណាស់ អុសដែលនៅចំណុចទីតាំងខាងលើនេះបានធ្វើសកម្មភាព យ៉ាងគឃ្លើនក្នុងការកាប់បំផ្លាញ នឹងវិនាសកម្ម គ្មានឈប់ឈរ៕

ថ្មីៗនេះ អ្នកសារព័ត៌មានយើងបានធ្វើបទសម្ភាសតាមរយៈទូរស័ព្ទជាមួយលោក តាន់ សុផាន់នី នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ លោកបានបញ្ជាក់ថា មិនចង់ឲ្យមានការផ្សព្វផ្សាយទេសម្របសម្រួលសាំង ឬក៏បាយទឹកជាមួយនឹងថៅកែអុសវ័យក្មេងនេះទៅ។ ចំណែកលោកថោកែអុស វ័យក្មេងម្នាក់នេះ បានឆ្លើយប្រាប់អ្នកសារព័ត៌មានយើងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២០ ខែសីហានេះថា សូមឱ្យបងឯងមកយកសាំងទៅខ្ញុំជូតសាំងបងរួចហើយក៏បិទទូរស័ព្ទទៅ។

គ្រប់ករណីដែលបានចុះផ្សាយខាងលើនេះក្រុមការងារសារព័ត៌មានយើងខ្ញុំនឹងរង់ចាំការបកស្រាយគ្រប់មជ្ឈដ្ឋានដែលមានពាក់ព័ន្ធរាល់ម៉ោងធ្វើការ!