ខេត្តព្រះវិហារ បន្តរកឃើញអ្នកជំងឺកូវីដ-១៩ បន្ថែមថ្មីចំនួន ១០នាក់ និងជាសះស្បើយចំនួន ៤នាក់ នៅថ្ងៃទី២០ ខែសីហា

0

ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានប្រកាសពីករណីរកឃើញអ្នកជំងឺកូវីដ-១៩ បន្ថែមថ្មីចំនួន ១០នាក់ និងជាសះស្បើយចំនួន ៤នាក់ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។

សូមជម្រាបថា គិតត្រឹមវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨៨៩នាក់ ស្រី ៤៤៨នាក់, ព្យាបាលជាសះស្បើយចំនួន ៥២៦នាក់ ស្រី ២៦៧នាក់ និងករណីស្លាប់ ០៣នាក់ ស្រី ០១នាក់ ខណៈកំពុងសម្រាកព្យាបាលចំនួន ៣៦០នាក់៕