ខេត្តកំពង់ធំ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៥១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test

ខេត្តកំពង់ធំ៖បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៥១នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស Rapid Test និងមានអ្នកស្លាប់ដោយកូវីដ ០២នាក់ នៅថ្ងៃទី២១ ខែសីហាឆ្នាំ២០២១។
គិតត្រឹមល្ងាចថ្ងៃនេះ ខេត្តកំពង់ធំ បានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ៣ពាន់ ១៣៣នាក់ ស្រី ១ពាន់ ៧៤២នាក់ ជាសះស្បើយ ២ពាន់ ១២៩នាក់ ស្រី ១ពាន់ ២០៥នាក់ ស្លាប់ ៩៣នាក់ ស្រី ៥១នាក់ និងកំពុងសម្រាកព្យាបាល ៩១១នាក់នាក់ ស្រី ៤៨៦នាក់៕