រដ្ឋបាលខេត្តប៉ៃលិន បានទទួលអំណោយវ៉ាក់សាំងJohnson&Johnson របស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ចាក់ជូនពលរដ្ឋខេត្តប៉ៃលិន

(ប៉ៃលិន)៖នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្រ្តមណ្ឌលប៉ៃលិន ព្រមទាំងអង្គភាពពាក់ព័ន្ធនានា បានទទួលវ៉ាក់សាំង Johnson & Johnson នៅមន្ទីរបក្សខេត្តប៉ៃលិន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដេីម្បីចាក់ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន។
ក្នុងឪកាសនោះដែរលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មានប្រសាសន៍ថា៖ យើងពិតជាមានភ័ពសំណាង ណាស់ដែលមាន សម្ដេចអគ្គមហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃបំផុត ដែលសម្ដេចតេជោ បានគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ ព្រមទាំងបានធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងឆាប់រហ័ស ក្នុងការខិតខំរកវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីជួយបងប្អូនអោយរួចផុត ពីជំងឺ ដ៏កាច សាហាវនេះ។
លោកជំទាវអភិបាលខេត្ត បានបន្ថែមទៀតថា៖ ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន សូមគោរពថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ និងជូនពរសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណ វាងវៃជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងការដឹកនាំ ប្រទេសជាតិឱ្យមានការរីកចម្រើនផងដែរ៕