ប្រជាពលរដ្ឋនៅស្រុកសណ្ដាន់ ត្អូញត្អែ ចំពោះ លោកនាយ សង្កាត់ រដ្ឋបាលព្រៃឈើសណ្ដាន់ថា ចាប់បានតែឈើប្រជារាស្ត្រក្រីក្រ តែប៉ុណ្ណោះ

កំពង់ធំ:ប្រជាពលរដ្ឋ ដែលរកសុីដឹកឈើបន្តិចបន្តួច សុំមិនបញ្ចេញឈ្មោះនាំគ្នានិយាយរិះគន់ ដល់លោក តាន់ ផាន់នី នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់ ថា ពួកគាត់គ្រាន់តែរកសុីដឹកឈើតាមរម៉កម៉ូតូ បន្តិចបន្តួច គ្រាន់បានប្រាក់ដោះស្រាយជីវភាពគ្រួសារ ត្រូវលោក តាន់ ផាន់នី នាយសង្កាត់ព្រៃឈើ បញ្ជាឲ្យកំលាំង P M ឃាត់គម្រាមយកលុយគ្មានប្រណី ។
ចំណែកឈ្មួញដឹកឈើ ទាំងឡានធំៗ របស់អ្នកមានអំណាចវិញនោះដឹកឡើងខូចទាំងផ្លូវ យើងមិនដែលឃើញ លោកមេព្រៃចុះបង្ក្រាបបានទេ។ ទាំងអស់នោះក៏ដោយសារមានការឃុបឃិតគ្នាជាចង្កោមជាមួយ សង្កាត់រដ្ឋបាលព្រៃឈើសណ្ដាន់និង ផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ បើកភ្លើងខៀវអោយដែរ ។ ប្រជាពលរដ្ឋបន្តទៀតថា កន្លងមកពួកគាត់ត្រូវបានកូនចៅ របស់លោក តាន់ ផាន់នី មេព្រៃសណ្ដាន់ ចាប់ឃាត់យកលុយចំនួន 70មុឺនរៀល ជាថ្នូរនិងការមិនអនុវត្តន៏ច្បាប់ (ឈើដឹកតាមរម៉កម៉ូតូ)
កាលពីពាក់កណ្ដាល ខែសីហា 2021នេះខណះដែលពួកគាត់ដឹកឈើយកទៅលក់ដូរបន្តិចបន្តួច ដើម្បីដោះស្រាយជីវភាពគ្រួសារ ។
សូមរំលឹកបន្តិចផងដែរថា រម៉កឈើដែលត្រូវបានលោកមេព្រៃ ចាប់យកលុយ និង ផាកពិន័យតាមច្បាប់ ទំរាំតែដោះស្រាយចេញ ម្នាក់ៗអស់ប្រាក់រាប់លានរៀល ។ ពួកគាត់បានត្អូញត្អែថា ទង្វើនេះវាហាក់ដូចជាអយុត្តិធម៌ណាស់សម្រាប់ពួកគាត់ ដែលជាប្រជាពលរដ្ឋក្រីក្រនោះ។ ចំណែករថយន្តធំៗ របស់អ្នកមានអំណាច និង ឡានដឹកឈើដែលធ្វើចរាចរណ៌ ជារៀងរាល់ថ្ងៃ លោកមេព្រៃពុំដែលបានសួររកលិខិតសុំការអនុញ្ញាតិទេ នៅតាមដងផ្លូវរថយន្តដឹកអុសព្រៃ រាប់សិបគ្រឿងធុនធំៗ លោកមេព្រៃមើលអត់ឃើញនោះ ទេ ចំណែក កាឡេថង ដឹកក្រាក់បន្តិចបន្តួច មើលឃើញគ្មានចន្លោះឡើយ.!។
#យើងខ្ញុំសូមសុំនូមពរ លោក ប៉ែន វណ្ណរឹទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ធំ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ លោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ មេត្តាជួយសុំលោក តាន់ ផាន់នី ផងកុំជាន់(ក) ប្រជាពលរដ្ឋទន់ខ្សោយនៅសង្កាត់សណ្ដាន់ពេក…ទា