អាជ្ញាធរស្រុកប្រាសាទបាគង ផ្តល់អំណោយជូនគ្រួសារយោធិន នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុនសែន គូលែន៣១៧សៀមរាប

0

ខេត្តសៀមរាប៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង រួមនិងអាជ្ញាធរជាច្រើនរូប បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារយោធិនពិការ ចំនួន ៣១០គ្រួសារ នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុនសែន គូលែន ៣១៧ សៀមរាប ខណៈដែលពួកគាត់កំពុងធ្វើចត្តាឡីស័កតាមផ្ទះ។

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានមានប្រសាសន៍ថា៖ ប្រការនាំអំណោយមកចែកជូនពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនាពេលនេះ ជាសក្ខីភាពឈរលើស្មារតីជួយគ្នាក្នុងគ្រាលំបាក ពិសេសបានបង្ហាញយ៉ាងច្បាស់ថា បងៗយោធិន ជាមួយយុវជន និងមហាជន គឺមិននៅឆ្ងាយពីគ្នានោះទេ ហើយទាំងអស់នេះ ជាការយកចិត្តទុកដាក់រួមទាំងមូលរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែប្រាប់ដល់អាជ្ញាធរធ្វើយ៉ាងណា រួបរួមគ្នាក្នុងមូលដ្ឋាន រួបរួមគ្នាក្នុងបរិបទទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ក៏ដូចជាជួយដល់បងប្អូនដែលកំពុងជួបនិងការលំបាក ។

ជាមួយគ្នានេះដែរ លោក សូរ ប្លាតុង បានផ្ដាំផ្ញើដល់បងៗ និងពូមីងជាយោធិនពិការ និង គ្រូបង្រៀន សូមឲ្យមានការអត់ធ្មត់តាមដានសុខភាពឲ្យបានល្អ ហើយបើសិនមានការប្រែប្រួល លើបញ្ហារសុខភាព សូមផ្តល់ព័ត៌មានជាបន្ទាន់ ជូនដល់មន្ត្រីសុខាភិបាល និងបន្តរួមគ្នា អនុវត្តន៍តាមការណែនាំរបស់សុខាភិបាល និងវិធាការរបស់រាជរដ្ឋាផិបាល ៣កុំ ៣ការពារ ឲ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាកាត់ផ្តាច់កុំឲ្យមានការឆ្លងបន្តនៅក្នុងសហគមន៍។

សូមជម្រាបថា អំណោយដែលបាននាំយកទៅចែកជូនដល់គ្រួសារយោធិន គ្រូបង្រៀន និងប្រគេនដល់ព្រះសង្ឃ រួមមាន ៖ អង្ករ ចំនួន៣.១៧០ គីឡូក្រាម , មី១១៣ កេស , ត្រីខ១២៧យួរ , ទឹកសុទ្ធ ៦៣៤យួរ និង៥ កេស , អំបិល ៣១៧ គីឡូក្រាម , ស្ករស ១៥៩ គីឡូក្រាម , ទឹកត្រី ១០៦យួរ , ទឹកស៊ីអ៊ីវ ១០៦យួរ , សាប៊ូលុច ៣១៧ដុំ , សាប៊ូម្សៅ ៣១៧ កញ្ចប់ , ប៊ីចេង ៣១៧កញ្ចប់ , ថ្នាំដុសធ្មេញ៣១៧ ដប និង ប្រគេនព្រះសង្ឃថវិកា៤០ម៉ឺនរៀល៕