អំណោយជាស្បៀងអាហារ៥៩៩កញ្ចប់និងថវិការ១២លានរៀលបានប្រគលជូន សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត

បន្ទាយមានជ័យ៖អំណោយជាស្បៀងអាហារ៥៩៩កញ្ចប់និងថវិការ១២លានរៀលជា ការឧបត្ថម្ភរបស់សប្បុរសជនពី ក្រុមហ៊ុនហ្គ្រែនដាយអឹម៉ិនស៊ីធី និងប៉ោយប៉ែតរីសត បានប្រគលជូន សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រី អញ្ជើញក្នុងពិធី ទទួលនិងប្រគល អំណោយឧបត្ថម្ភរបស់សប្បុរសជនពី ក្រុមហ៊ុនហ្គ្រែនដាយអឹម៉ិនស៊ីធី និងប៉ោយប៉ែតរីសត ឃីតចំនួន ៥៩៩កញ្ចប់ និងថវិកា ចំនួន ១២លានរៀល សម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងផ្តល់ជូនពលករធ្វើចត្តាឡីស័ក និងព្យាបាល នៅបរិវេនវត្តនាសង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ លោកប្រធានក្រុមហ៊ុន
ដែលបានចូលរួមឧបត្ថម្ភអំណោយសម្ភារៈសម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងផ្តល់ជូនប្រជាពលរដ្ឋខ្វះខាត ធ្វើចត្តាឡីស័ក ៕ដោយ៖ ឃិន គន្ឋា