រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៣៥នាក់ បន្ថែមទៀត តាមរយៈ ការធ្វើតេស្តរហ័ស Rapid Test

រដ្ឋបាលខេត្តឧត្តរមានជ័យ ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៣៥នាក់ បន្ថែមទៀត តាមរយៈ ការធ្វើតេស្តរហ័ស Rapid Test ក្នុងភូមិសាស្ត្រខេត្ត និងមានអ្នកជាសះស្បើយ ៦៣នាក់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមម៉ោង៥ និង៣០នាទី ល្ងាចដដែលថ្ងៃនេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប ចំនួន ៦ពាន់ ៥៦៣នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន ៥ពាន់ ៣៩៣នាក់ ករណីអ្នកឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ១ពាន់ ១៧០នាក់ និងបានព្យាបាលជាសះស្បើយចំនួន ៣ពាន់ ១០៣ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ១ពាន់ ៣២៥នាក់ និងមានអ្នកស្លាប់ចំនួន ១២នាក់៕