រដ្ឋបាលខេត្តរតនគិរី ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៣៣នាក់ បន្ថែមទៀត បន្ទាប់ពធ្វើតេស្ត លើមនុស្ស ៦៦១នាក់ ដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស Rapid Test

រដ្ឋបាលខេត្តរតនគិរី ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៣៣នាក់ បន្ថែមទៀត បន្ទាប់ពធ្វើតេស្ត លើមនុស្ស ៦៦១នាក់ ដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស Rapid Test នៅក្នុងភូមិសាស្ត្រខេត្ត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមល្ងាចដដែលថ្ងៃនេះ ខេត្តរតនគិរី បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប ចំនួន ១ពាន់ ១០៦នាក់ ក្នុងនោះ ករណីDelta ១០ នាក់ ក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភៈ និងបានព្យាបាលជាសះស្បើយ ៧៧៥នាក់ និងមានអ្នកស្លាប់ចំនួន ០៨នាក់៕