0

ខេត្តព្រះសីហនុ៖សាលដីកាតុលាការកំពូលលេខ ១៦៥ ចុះថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០បាន សម្រេចនិង បង្គាប់ឲ្យលោក លឹម ហ៊ុយ ឡេង និង ប្រពន្ធ ឈ្មោះ អ៊ុង ថាវី ប្រគល់ដីទំហំ ៥៣៧៧ម៉ែត្រការ៉េ ស្ថិតក្នុងសង្កាត់ លេខ ២ ក្រុងព្រះសីហនុ ទៅឲ្យលោក ស្រី ខូវ ប៉ោស៊ាង គ្រប់គ្រងជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ប៉ុន្តែរ សាលដីកា តុលាការកំពូលនោះ មិនត្រូវបាន លោក លឹម ហ៊ុយឡេង និង ប្រពន្ធអនុវត្តតាម ឡើយ ។

លោកស្រី ខូវ ប៉ោ ស៊ាង បានធ្វើការបញ្ជាក់ថា  រូបគាត់មានដី មួយកន្លែង ទំហ៊ំ ៥៣៧៧ម៉ែត្រការ៉េស្ថិត ក្នុង សង្កាត់លេខ ២ ក្រុងព្រះសីហនុ ត្រូវបាន លោក លឹម ហ៊ុយ ឡេង និងប្រពន្ធ ធ្វើប្លង់កម្មសិទ្ធិរំលោភយក ទាំងបំពាន ។ដោយបញ្ហារនេះលោក ស្រី បានដាក់ពាក្យបណ្តឹង ទៅសាលាដំបូងខេត្ត ព្រះសីហនុដើម្បីទាមទារ ដីនោះយកមកវិញ ហើយសាលាដំបូងខេត្តព្រះសីហនុ​ក៏បានសម្រេចនិងតម្រូវឲ្យលោក លឹម ហ៊ុយឡេង និង ប្រពន្ធ  ប្រគល់ដីទំហំ៥៣៧៧ម៉ែត្រ ការរ៉េ ដែល មាននៅក្នុងវិញ្ញា បនបត្រសម្គាល់អចលនវត្តុលេខ ១៨០១០ ២០២.០៣៨៩ចុះថ្ងៃទី ២៩ខែ មេសា ឆ្នាំ ២០១៥ (បណ្ណ័កម្មសិទ្ធិលោក លឹម ហ៊ុយឡេង ) ទៅឲ្យ លោកស្រី ខូវ ប៉ោ ស៊ាងគ្រប់គ្រងធ្វើជាម្ចាស់កម្មសិទ្ធិ វិញ។ ប៉ុន្តែរ ការសម្រេច របស់ សាលាដំបូងខេត្ត ព្រះសីហនុ ត្រូវបាន លោក លឹម ហ៊ុយ ឡេង និង ប្រពន្ធ ដាក់ពាក្យប្តឹង ជំទាស់ ទៅសាលាឧទ្ធរណ៏ រហូតដល់ តុលាការកំពូល ប៉ុន្តែរ ជាលទ្ធផល សាលាឧទ្ធរណ៏និង តុលាការកំពូល នៅតែ សម្រេចឲ្យលោក លឹម ហ៊ុយ ឡេង និងប្រពន្ធ ឈ្មោះ អ៊ុង ថាវី ប្រគល់ដីទំហំ៥៣៧៧ម៉ែត្រ ការ៉េ ទៅលោក ស្រី ខូវ ប៉ោ ស៊ាង ដ៏ដែល ព្រមទាំង ចេញដីកា បង្គាប់ឲ្យ អាជ្ញាធរសុរិយោដីដែលមានសមត្ថកិច្ច ធ្វើវិធីផ្ទេរចុះបញ្ជីកឬសិទ្ធិ(កាត់ឈ្មោះ)ដីទំហំ ៥៣៧៧ម៉ែត្រការ៉េប្រគល់ឲ្យ លោក ស្រី ខូវ ប៉ោ ស៊ាង ផងដែរ។ប៉ុន្តែរ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺលោក លឹម ហ៊ុយឡេង និងប្រពន្ធហាក់ មានចេតនាមិនព្រមអនុវត្តតាមសាលដីកា តុលាការកំពូលនោះឡើយ បើទោះជា  លោក​ឡា ប៊ុនហួន  អាជ្ញាសា លានៃសាលាដំបូងខេត្តព្រះសីហនុបានចុះទៅអនុវត្ត សាលដីកាតុលាការកំពូលលេខ ១៦៥ ចុះថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២០ដល់ទីតាំងដីដែលត្រូវប្រគល់ឲ្យលោក ស្រី ខូវ ប៉ោ ស៊ាង  រូចហើយក៏ដោយ ។

ជុំវិញបញ្ហារនេះ លោក លឹម ហ៊ុយ ឡេង បានទទូលស្គាល់ថាលោកពិតជាចាញ់ក្តី លោក  ស្រី ខូវ ប៉ោ ស៊ាង ប្រាកដ មែន ហើយ លោក ក៏មិនប្រឆាំងជាមួយនិង អំណាច សាលដីកា របស់ តុលាការកំពូលនោះដែរ  ប៉ុន្តែរ ដីរបស់ លោកគឺជាដីមាន បណ្ណ័កម្មសិទ្ធិស្របច្បាប់ដែល កសាងឡើងដោយមន្រ្តីជំនាញត្រឹមត្រូវ ហើយ បច្ចុប្បន្ន បណ្ណ័កម្មសិទ្ធិទីតាំងដីនោះនៅតែ ជាកម្មសិទ្ធិដ៏ដែលទេ ៕ដោយនាគសមុទ្រ