រដ្ឋបាលខេត្តរតនគិរី ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ២៩នាក់ បន្ថែមទៀត បន្ទាប់ពធ្វើតេស្ត លើមនុស្ស ៦២៣នាក់ ដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស Rapid Test

រដ្ឋបាលខេត្តរតនគិរី ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ២៩នាក់ បន្ថែមទៀត បន្ទាប់ពធ្វើតេស្ត លើមនុស្ស ៦២៣នាក់ ដោយប្រើប្រាស់ឧបករណ៍តេស្តរហ័ស Rapid Test នៅក្នុងភូមិសាស្ត្រខេត្ត និងមានអ្នកជាសះស្បើយ ៤៨នាក់ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមល្ងាចដដែលថ្ងៃនេះ ខេត្តរតនគិរី បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុប ចំនួន ១ពាន់ ១៣៥នាក់ ក្នុងនោះ ករណីDelta ១០ នាក់ ក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភៈ និងបានព្យាបាលជាសះស្បើយ ៨២៣នាក់ និងមានអ្នកស្លាប់ចំនួន ០៨នាក់៕