ព្រះរាជអាជ្ញាខេត្តកំពង់ធំជួយឧត្ថម្ភស័ង្ខសី៥០សន្លឹកនិងគ្រឿង​ឧបភោគបរិភោគជូនពលរដ្ឋក្រីក្រមួយគ្រួសារនៅឃុំពពក

0

ខេ​ត្តកំពង់ធំ = លោកពៅ សម្បូរណ៍ព្រះរាជអាជ្ញារង.តំណាងឯកឧត្តម​ស៊ិន​ វិរះ ព្រះ​រាជអាជ្ញា​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ​ លោក​ សាយ.គឹមឡម​ អភិបាល​ស្រុក​ស្ទោង​ លោកកែវ នន​ មេ​ឃុំពពក រួមទាំង កម្លាំង​ប៉ូលិស​បុស្តិ៍​ កម្លាំង​កង​រាជ​អាវុធហត្ថ​ស្រុក​ស្ទោង​​បានអញ្ជើញ​ចូលរួមឧបត្ថម្ភ ស័ង្កសី​ចំនួន​៥០សន្លឹក​រួមទាំង​សម្ភារះគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋក្រីក្រមួយគ្រួសារ ដែល​មាន​ជីវភាព​លំបាក​ក្រីក្រ.រស់នៅ​ភូមិ​ផ្ទះដើម ឃុំពពក​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី៣១ខែសីហា ឆ្នាំ​២០២១​។

លោក​ស៊ីម.ថៃ​ អាយុ៣៩​ មានប្រពន្ឋឈ្មោះ ឈី​ ឈាងល័យ អាយុ ២៧ឆ្នាំ​មានសមាជិក​៦នាក់ រស់នៅ​ភូមិ ខាងលើ​ បានឲ្យដឹងថា​ គាត់មានជីវភាពក្រីក្រលំបាកណាស់ ​ផ្ទះ​នេះបានធ្វើតាំងពី១១ឆ្នាំមុនមកម្លេះ​ គឺធ្វើបានតែគ្រោងផ្ទះនិងដំបូលចាប់តាំងពីរៀបការថ្មីៗមក រហូត​មក​ដល់​ពេល​នេះ​មានកូន៤និងក្មួយកំព្រា២នាក់ គឺរស់នៅលើផ្ទះអត់ជញ្ជាំង​បាំងស្លឹកដូង នៅពេលមានភ្លៀងម្តង​ៗទាំងម្តាយទាំងកូនដេកពុំបានទេ ទឹកសាចទទឹកជោគអស់។

ឯក​ឧត្តម​ ស៊ិន​ វិរះ​ ព្រះ​រាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេ​ត្តកំពង់ធំ​ និងក្រុមហ៊ុនLBM ឧកញ៉ា​ លឹម​ ប៉ុណ្ណា​ រួមទាំង​សម្បុរសជន​ ​លោកវិញ រ៉យ លោកស្រី.ឡាយ.គឹមលីន​ ជួយឧបត្ថម្ភ​សរុបមាន ស័ង្កសី​៥០បេរ អង្ករ៦បេរស្មើរ២៧៥គ.​ក​ ទឹកត្រី​៧យួរ ទឹកស៊ីអ៊ីវ​៥យួរ.ត្រីខ៥យួរ មីម៉ាម៉ា៥កេស ប៊ីចេង២គ.ក​ រួមទាំងបានឲ្យកងកម្លាំងប៉ូលិសជួយគ្នា បាំងជញ្ជាំង ដើម្បី​ឲ្យក្រុមគ្រួសារគាត់រស់នៅបានសមរម្យ។
លោក​ ពៅ​ សម្បូរ​ណ៍​ តំណាង​ឯកឧត្តម.ព្រះ​រាជអាជ្ញា​ខេត្ត​កំពង់ធំ.បានមានប្រសាសន៍ថា នេះគឺជាទឹកចិត្តជួយគ្នាក្នុងគ្រាលំបាករបស់ ឯកឧត្តម​ប្រធាន.តែងតែ​ចូល​រួម​ក្នុង​វិស័យ​មនុស្ស​ធម៌.ទាំងប្រជាពលរដ្ឋ​ដែល​មានជីវភាព​លំ​បាកក្រីក្រ និងកងកម្លាំង​ដែលមានការ​ខ្វះខាត​ ដោយ​មិនរើសអើង​។

លោក​ សាយ​ គឹមឡម អភិបាល​ស្រុកស្ទោង បានថ្លែងអំណរគុណ ដ៏ជ្រៀលជ្រៅបំផុត ចំពោះ​ឯកឧត្តម​ព្រះរាអាជ្ញា​លោកឧកញ៉ា​ លឹម.ប៉ុណ្ណា​ រួម​ទាំងសម្បុរសជន​ ដែលមានចិត្តជ្រះថ្លា​ ជួយជាអំណោយដល់ ប្រជា​ពលរដ្ឋ​ដែលកំពុង​តែ​ មានការខ្វះខាត ក្នុង​ស្ថានភាព​ប្រទេស​ជាតិ​ជួប​នូវវិ​ប័ត្ត​ឆ្លង​រីករាលដាល​ជម្ងឺ​កូវិដ១៩ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ ទាំងអស់​នាំកូនចៅទៅចាក់វ៉ាក់សាំងការពារជម្ងឺកូវិដ១៩ទាំងអស់គ្នា និងអនុវត្តឲ្យបាននូវវិធានការ៣កុំ៣ការពាររបស់សម្តេចតេជោហ៊ុនសែន ៕