បញ្ចប់កិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបានបញ្ចប់ហើយកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

កម្មវិធីនេះបានធ្វើបន្តបន្ទាប់នៅស្រុក ក្រុងទាំង៩នៃខេត្ត ហើយរៀបចំនៅទីស្នាក់ការនិងកន្លែងផ្សេងទៀតនៃគណបក្សប្រជាជនកម្ពុជាស្រុក ក្រុង ។ពោលគឺបានធ្វើនៅស្រុកមង្គលបូរី មុនគេ បន្ទាប់មកក្រុងសិរីសោភ័ណ ស្រុកស្វាយចេក ភ្នំស្រុក ថ្មពួក ស្វាយចេក ម៉ាឡៃ អូរជ្រៅនិងចុងក្រោយគេគឺក្រុងប៉ោយប៉ែត។

មន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ អោយដឹងកាលពីថ្ងៃទី៣០ខែសីហាថា៖ កិច្ចប្រជុំនោះបានប្រព្រឹត្តទៅដូចគ្រោងទុកនៅចុងសប្តាហ៍ ហើយស្ថិតក្រោមអធិបតីភាពឯកឧត្ដម អន ស៊ុ , ឯកឧត្ដម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ឯកឧត្ដម អ៊ុ រាត្រី ប្រធាន គណៈបក្ស ប្រជាជន កម្ពុជាខេត្ត , ឯកឧត្ដម ខេង ស៊ុម អនុប្រធានគណបក្សខេត្ត ,លោកប្លែក វ៉ារី ប្រធានគណៈប្រចាំការគណបក្សខេត្ត ។និង បានការអញ្ជើញចូលរួមពីៈ អស់លោក លោកស្រីប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះមូលដ្ឋាន ស្រុក ក្រុង ឃុំសង្កាត់ ប្រធាន អនុប្រធានគណបក្សឃុំ សង្កាត់ ឃុំ ក្រុមការងារយុវជន ។

គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតនេះ មានលោកកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាកើកណ្តាលគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ជាប្រធាននិង បញ្ចប់កិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នៅបន្ទាយមានជ័យ
បន្ទាយមានជ័យ៖

គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យបានបញ្ចប់ហើយកិច្ចប្រជុំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

កម្មវិធីនេះបានធ្វើបន្តបន្ទាប់នៅស្រុក ក្រុងទាំង៩នៃខេត្ត ហើយរៀបចំនៅទីស្នាក់ការនិងកន្លែងផ្សេងទៀតនៃគណបក្សប្រជាជនកម្ពុជាស្រុក ក្រុង ។ពោលគឺបានធ្វើនៅស្រុកមង្គលបូរី មុនគេ បន្ទាប់មកក្រុងសិរីសោភ័ណ ស្រុកស្វាយចេក ភ្នំស្រុក ថ្មពួក ស្វាយចេក ម៉ាឡៃ អូរជ្រៅនិងចុងក្រោយគេគឺក្រុងប៉ោយប៉ែត។

មន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ អោយដឹងកាលពីថ្ងៃទី៣០ខែសីហាថា៖ កិច្ចប្រជុំនោះបានប្រព្រឹត្តទៅដូចគ្រោងទុកនៅចុងសប្តាហ៍ ហើយស្ថិតក្រោមអធិបតីភាពឯកឧត្ដម អន ស៊ុ , ឯកឧត្ដម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ឯកឧត្ដម អ៊ុ រាត្រី ប្រធាន គណៈបក្ស ប្រជាជន កម្ពុជាខេត្ត , ឯកឧត្ដម ខេង ស៊ុម អនុប្រធានគណបក្សខេត្ត ,លោកប្លែក វ៉ារី ប្រធានគណៈប្រចាំការគណបក្សខេត្ត ។និង បានការអញ្ជើញចូលរួមពីៈ អស់លោក លោកស្រីប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះមូលដ្ឋាន ស្រុក ក្រុង ឃុំសង្កាត់ ប្រធាន អនុប្រធានគណបក្សឃុំ សង្កាត់ ឃុំ ក្រុមការងារយុវជន ។

គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតនេះ មានឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាកើកណ្តាលគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ជាប្រធាននិង ឯកឧត្ដម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្ត ជាអនុប្រធាន ។
កិច្ចប្រជុំនោះបានលើកឡើងពីផែនការសកម្មភាពការងារគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ ។
ពោលគឺផ្អែកលើលទ្ធផលនៃការបោះឆ្នោតកន្លងមក និងផ្អែកលើសភាពការណ៍បច្ចុប្បន្ន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលបានរួមសុខរួមទុក្ខជាួយប្រជាជនគ្រប់ដំណាក់កាល ធ្វើអោយប្រជាជនមានជំនឿជាក់បន្តទៀត ។ គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតខេត្ត បានដាក់ចេញនូវផែនការសកម្មភាពការងារសម្រាប់គណៈកម្មាធិការគណបក្ស ក្រុមការងារគ្រប់ថ្នាក់ ព្រមទាំងមន្ត្រីគណបក្សគ្រប់រូបចូលរួមគាំទ្រដល់ឃុំ សង្កាត់ដែលទទួលខុសត្រូវអោយរក្សា បង្កើនប្រៀបឈ្នះគ្រប់ឃំ សង្កាត់ ទូទាំងខេត្ត រួមកម្លាំងមហាសាមគ្គីក្នុងគណបក្សទាំងមូលអនុវត្តភារកិច្ចតាមដំណាក់កាលទាំង៦ ការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្សដែលមាន៥ ចំណុចតូច ក្នុងនោះមានចលនា”មាតុភូមិខ្ញុំ សុវត្ថិភាពខ្ញុំ” ។

សូមបញ្ជាក់ថា យោងសន្ទស្សអ្នកមានសិទ្ធិបោះឆ្នោតជ្រើដរើសក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងខេត្តបន្ទាយមានជ័យគឺពលរដ្ឋបានចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ មាន៣៨៤.៥៨៩នាក់លើពលរដ្ឋសរុបក្នុងខេត្តមាន៧៨៩.១៦៣នាក់ ។ក្នុងនោះ គណបក្សប្រជាជនកម្ពុជាបានធ្វើបច្ចុប្បន្នភាពនិងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមាន២៣០.០៩០នាក់ ។និងអ្នកចុះឈ្មោះថ្មីឆ្នាំ២០២១ មាន២៦.៦៤១នាក់៕ដោយ៖ឃិន គន្ធា