កងកម្លាំងអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ អបអរសាទរ ឯកឧត្តម ឡុង ណារូ៉ ក្នុងឱកាសរាជរដ្ឋាភិបាល តែងតាំងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ព្រះវិហារ៖ លោក ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និងនាយ ពលទាហាន ព្រមទាំងក្រុមគ្រួសារ សូមគោរពចូលរួមអបអរសាទរ ឯកឧត្តម ឡុង ណារ៉ូ ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចតែងតាំង ជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាណត្តិទី៧ ជំនួស ឯកឧត្តម ស៊ឹម ស៊ីថា ដែលត្រូវចូលនិវត្តន៍។

នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ លោក ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន និងនាយ ពលទាហាន ព្រមទាំងបងប្អូនក្រុមគ្រួសារកងទ័ព សូមលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរជូន ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាណត្តិទី៧ ឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំ ក្រសួងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានជោគជ័យជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ៕ សួនលីណា