រដ្ឋបាលខេត្តរតនគិរី ប្រកាសបិទខ្ទប់ជាបណ្តោះអាសន្ន ផ្សារបានលុង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍

0

ខេត្តរតនគិរី៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីសម្រេចលេខ ០៨២/២១ ស.ស.រ ចុះថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២១ ស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្ន ផ្សារបានលុង ដែលស្ថិតនៅក្នុងក្រុងបានលុង ខេត្តរតនគិរី។ ការសម្រេចបិទខ្ទប់ផ្សារបានលុង ជាបណ្តោះអាសន្ននេះ នឹងចាប់អនុវត្តពីថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ពីរដ្ឋបាលខេត្តរតនគិរី។

រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ថា ការបិទខ្ទប់ជាបណ្តោះអាសន្ន «ផ្សារបានលុង»នេះ ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្រោយពីបានរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ តារយៈការធ្វើតេស្តរហ័ស នៅថ្ងៃទី០១កញ្ញា២០២១នេះ។