ក្មេងប្រុសវ័យ១៤ឆ្នាំចងកសម្លាប់ខ្លួននៅក្បែរផ្នូរម្តាយបង្ករឲ្យមានភាពភ្ញាក់ផ្អើល

កំពង់ធំ៖ក្មេងប្រុសម្នាក់ជាកូនកំព្រាឪពុកម្តាយ បានរត់ទៅចងកសម្លាប់ខ្លួននៅក្បែរផ្នូរម្តាយដោយពុំដឹងពីមូលហេតុបង្ករឲ្យមានភាពភ្ញាក់ផ្អើល
-ហេតុការណ៍នេះដឹងហេតុនៅថ្ងៃពុធ ៩រោច
ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៦.៤៥នាទីល្ងាច ក្នុងភូមិសាលាពពេល ឃំុសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
– ជនរងគ្រោះឈ្មោះ ផាត សំណាង (ហៅ អួយ) ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិសាលាពពេល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
* សភាពនៃរឿង៖
-តាមការបំភ្លឺរបស់ឈ្មោះ ផាត ណេត ស្រី មនុស្សពិការ(តឿ)បានបំភ្លឺថា ខ្លួនជាកូនកំព្រាមានបងប្អូន ៥នាក់ស្រី ៣នាក់ ឈ្មោះ ផាត សំណាង (ហៅ អួយ) ប្រុស អាយុ ១៤ឆ្នាំជាប្អូនពៅ រស់នៅភូមិសាលាពពេល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក រាងរាល់ថ្ងៃខ្លួននៅចាំផ្ទះមើលក្មួយៗ ឯបងថ្លៃប្រុស និង បងស្រី តែងទៅរកស៊ីឈ្នួលគេនៅតាមចំការ ប្អូនពៅ(អួយ) គេតែងទៅធ្វើការងារឲ្យលោកអុំមេភូមិសាលាពពេល រាល់ថ្ងៃ នៅថ្ងៃមិនចាំក្នុងខែសីហា ឆ្នាំ២០២១ ខ្លួនបានឃើញប្អូនពៅយកកាំបិត ទៅកាត់ខ្សែនីឡុងដែលលោកគ្រូចងសម្បកកង់ម៉ូតូសម្រាប់សិស្សអង្គុយលេង យកមកផ្ទះ ខ្លួនមិនបានចាប់អារម្មណ៍ទេ លុះដល់ថ្ងៃទី៣១.០៨.២០២១ វេលាម៉ោងប្រហែល ១៣ក្រោយហូបបាយរួចខ្លួនបានឃើញប្អូន ដើរសំដៅដើមធ្លកក្រោយផ្ទះក្បែរផ្នូសពម៉ែ ហើយនៅដៃមានកាន់ខ្សែនីឡុងពណ៌សមួយចង្វាយ ឃើញដូចនោះខ្លួនក៏រត់ទៅដណ្ដើមចេញពីវា ហើយមិនបានដឹងថាវាយកធ្វើអីទេ ពេលដណ្ដើមបានក៏យកទៅបោះចោល លុះដល់ថ្ងៃទី០១.០៩.២០២១ វេលាម៉ោងប្រហែល ៦ព្រឹកឃើញប្អូនភ្ញាក់ពីដេក ដើរទៅសំដៅទៅផ្ទះអុំមេភូមិដូចសពដង ដើម្បីទៅធ្វើការឲ្យគាត់ ដូចសពដង ឯខ្លួននៅមើលក្មួយនៅផ្ទះ លុះដល់ម៉ោងប្រហែល ១៤បានឃើញប្អូនមកអង្គុយហូបបាយនៅមុខផ្ទះ ខ្លួនក៏យកក្មួយតូចទៅឲ្យម៉ែវានៅផ្ទះអុំមេភូមិ ពេលត្រឡប់មកវិញបានឃើញប្អូនឡើងលើដើមធ្លកនៅជិតផ្នូម៉ែ ឃើញដូចនោះខ្លួនក៏រត់ទៅមើលឃើញប្អូនទម្លាក់ខ្លួនមកក្រោម ខ្លួនក៏រត់ត្រឡប់ក្រោយមកហៅបងៗ និងអុំមេភូមិឲ្យជួយ អាអួយ ចងកហើយ លឺដូចនោះពួកគាត់ក៏រត់មកជួយយកកាំបិតមកកាត់ទម្លាក់ ហើយធ្វើចលនា តែប្អូនខ្លួនបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយពីទទួលពត៌មានកម្លាំងជំនាញស្រុកសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អាជ្ញាធរមូលដ្ឋានមានមេភូមិ បានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យនិងធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុ និងសាកសព។
ការពិនិត្យ: នៅកន្លែងកើតហេតុយើងពិនិត្យឃើញថាសពបានយកខ្សែនីឡុង ពណ៌សចង ក
ព្យួរភ្ជាប់ និងមែកដើមធ្លកកំពស់ ២ម៉ែត្រ សពមានស្នាមជាំទ្រុឌជុំវិញ(ក)ពណ៌ក្រហមជាំ មានទិសដៅបញ្ឆិតទៅលើ ក្រៅពីស្លាកស្នាមខាងលើពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។
*សន្និដ្ឋាន: យោងតាមការពិនិត្យកន្លែងកើតហេតុ និងសាកសពយើងសន្និដ្ឋាន:សពស្លាប់បណ្ដាលមកពីធ្វើអត្តឃាត(ចងក) មិនមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។
សពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។អ៊ុងសំអាត