ប្រធានពន្ធដាខេត្តឧត្តរមានជ័យ បានបញ្ចេញសារអសីលធម៌នៅលើរូបភាព ចំពោះអ្នកជំងឺកូវីដ-១៩ នៅតាមគ្រុបមន្រ្តីរាជការទាំងខេត្តឧត្តរមានជ័យ

លោក ជុំ សំនិត ដែលជាប្រធានសាខាពន្ធដាខេត្តខេត្តឧត្តរមានជ័យ ត្រូវបានសង្គមហ្វេសប៊ុកមួយ បានអំពាវនាវដល់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍រកភាពយុត្តិធម៌ ចំពោះមន្រ្តីសាខាពន្ធដាយករូបអ្នកជំងឺកូវីដ១៩ សសេរអក្សរពីលើរូបភាពរួចបង្ហោះចែកចាយនៅក្នុងគ្រុបមន្រ្តីរាជការទូទាំងខេត្តឧត្តរមានជ័យ ដែលជាចេតនាដូចជាចងដាក់ជាបណ្តាសារចង់ឲ្យរូបគាត់ និងគ្រួសារកើតជំងឺកូវីដ១៩ ដែលផ្ទុយពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរដ្ឋាភិបាល ក៏ដូចជាអភិបាលខេត្តឧត្តរមានជ័យ កំពុងខិតខំប្រឹងប្រែងទប់ស្កាត់ បង្ការ ការរីករាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ ដោយបានដាក់ចេញនូវ វិធានការរដ្ឋបាល(ការបិទខ្ទប់) វិធានការសាធារណៈ និងវិធានការផ្ទាល់ខ្លួន។ ហើយជាពិសេស បន្តបង្កើនសមត្ថភាពការយកចិត្តយ៉ាងខ្លាំងលើការថែទាំចំពោះអ្នកឆ្លង និងអ្នកជំងឺកូវីដ-១៩។

យោងតាមហ្វេសប៊ុកឈ្មោះ Pin Nima ដែលបានបង្ហោះសារថា ខ្ញុំឈ្មោះ អ៊ក ប៉ូលីន ជាមន្រ្តីមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ក្រោយពីមន្រ្តីសុខាភិបាលពិនិត្យឃើញវិជ្ជមានកូវីដ-១៩ ស្រាប់តែលោក ជុំ សំនិត ប្រធានសាខាពន្ធដាខេត្តឧត្តរមានជ័យ បានយករូបរបស់គាត់ដែលថតជាមួយកូន ២នាក់ សសេរពីលើរូបភាពថា កម្មពារហើយ អាលីនកើតកូវី១៩ ទាំងកូន ២នាក់ទៀត រួចហើយយករូបភាពដែលសសេរនោះ បង្ហោះចែកចាយ នៅក្នុងគ្រុបមន្រ្តីរាជការទាំងខេត្តឧត្តរមានជ័យ។

ការប្រើពាក្យសំដីគ្មានសិល្បធម៌អសុរោះពីសំណាក់លោក ជុំ សំនិត ប្រធានសាខាពន្ធដាខេត្តឧត្តរមានជ័យ ទៅលើលោក អ៊ក ប៉ូលីន ដែលមិនសាកសមជាថ្នាក់ដឹកនាំមន្រ្តីរាជការក្នុងខេត្ត ដឹកនាំជាប្រធានសាខាពន្ធដាខេត្តឧត្តរមានជ័យ។ ដោយលោក អ៊ក ប៉ូលីន ជាមន្រ្តីនៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ ហើយលោក ជុំ សំនិត ជាមន្រ្តីរាជការដូចគ្នា បែរប្រើពាក្យសំដីមើលងាយបំបាក់ស្មារតីទៅលើគ្រួសារលោកកំពុងទទួលរងគ្រោះដោយជំងឺកូវីដ-១៩ ដែលហាក់បីដូចជាចង់គំនុំតែក្រុមគ្រួសាររបស់លោកតែមួយប៉ុណ្ណោះ។ ព្រោះអំឡុងបរិបទកូវីដ-១៩នេះ មានអ្នកជំងឺជាច្រើននាក់ដែលរងគ្រោះដោយមេរោគកូវីដ-១៩ បានរកឃើញជារៀងរាល់ថ្ងៃ ដែលរបាយការណ៍របស់រដ្ឋបាលខេត្តឧត្តរមានជ័យ មានឆ្លងសហគមន៍ និងក្រៅប្រទេស សរុបក្នុងខេត្ត ៦៨៩៩នាក់ និងស្លាប់១២នាក់។ ចុះហេតុអ្វី ក្រោយពីមន្រ្តីសុខាភិបាល និងអាជ្ញាធរ ពិនិត្យឃើញវិជ្ជមានកូវីដ-១៩ លោក ជុំ សំនិត ប្រធានសាខាពន្ធដាយករូបគ្រួសារពួកគាត់ ហើយសសេរមើលងាយបង្ហោះចែកចាយនៅក្នុងគ្រុបមន្រ្តីរាជការទូទាំងខេត្តឧត្តរមានជ័យ ដែលច្បាស់ណាស់ជាចេតនាជាន់ថែម។

លោក អ៊ក ប៉ូលីន បានប្រាប់ថា រូបគាត់ពុំដែលមានទំនាស់អ្វីជាមួុយលោក ជុំ សំនិត ប្រធានសាខាពន្ធដានោះដែរ។ ហើយលោកមានអារម្មណ៍តូចចិត្តជាខ្លាំងនៅពេលដែលបានដឹងថា លោក ជុំ សំនិត យករូបលោក និងកូនប្រុសស្រី ២នាក់ទៀតដែលវិជ្ជមានកូវីដ-១៩ គឺជាកម្មពារ ដែលធ្វើឲ្យមហាជនមានការយល់ច្រឡំទៅលើរូបលោក ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរជាមន្រ្តីរាជការ និងការរស់នៅរបស់ក្រុមគ្រួសារ។យើងមិនអាចសុំការបំភ្លឺពីលោក ជុំ សំនិត បានទេ ដោយទូរស័ព្ទលោកខល មិនចូល។