​រថយន្ត​ដឹក​.​សាំង​ក្រុមហ៊ុន​សូ​គី​មិច​លួច​បង្កប់​ឈើ​ក្រញូង​រាប់​តោន​ត្រូវបាន​កម្លាំងចំរុះ​បង្ក្រាប​

0

​ ​ ​

​​(​ឧ​ត្ត​រ​មានជ័យ​រថយន្ត​ដឹក​ប្រេងសាំង​ក្រុមហ៊ុន​សូ​គី​មិច មួយគ្រឿង​បាន​លួចលាក់​ដឹក​បង្កប់​ឈើ​ក្រញូង​ជាច្រើន​តោន​ត្រូវបាន​កម្លាំងចំរុះ​របស់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ធ្វើការ​បង្ក្រាប​។​ហេតុ​ការ​កម្លាំងចំរុះ​ចាប់​បង្ក្រាប​រថយន្ត​ដឹក​សាំង​បង្កប់​ឈើ​ក្រញូង​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៤​នៅ​ចំណុច​ក្នុង​ទី​រួម​ខេត្ត​ឧ​ត្ត​រ​មានជ័យ នេះ​តែម្តង​។​លោក​ទៀង ដា​វិ​ទ្យ​នាយ​ខណ្ឌរ​ដ្ថ​បាល​ព្រៃឈើ​ខេត្ត​ឧ​ត្ត​រ​IMG_1032

មានជ័យ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា​នៅពេលដែល​ឈានទៅ​ចាប់​បង្ក្រាប​រថយន្ត​ដឹក​សាំង​ក្រុមហ៊ុន​សូ​គី​មិច​នោះ ដោយមាន​បទបញ្ជា​ពី​លោ​កស ថា​វី​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​លោក​កូយ កាន់ យ៉ា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន ចាប់​បង្ក្រាប​រថយន្ត​ដឹក​សាំង​ខាងលើ​នោះ នៅពេល​សមត្ថកិច្ច​ចំរុះ​ស្ទាក់​ឃាត់​នៅពេលនោះ តៃកុង​រថយន្ត ក៏បាន​បើកទ្វារ​រថយន្ត​រត់​គេ​ខ្លួន​បាត់ នៅពេលនោះ​សមត្ថកិច្ច​ចំរុះ​ក៏បាន​យក​រថយន្ត​ដឹក​សាំង​ក្រុមហ៊ុន​សូ​គី​មិច​ដែល​បង្កប់​ឈើ​ក្រញូង​នោះមក​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ត្រួត​ពិនិត្យឃើញ​សិត​តែ​ឈើ​ក្រញូង​ជាច្រើន​តោន​។​IMG_1034

លោក​ទៀង​ដា វិ​ទ្យ​នាយ​ខណ្ឌរ​ដ្ថ​បាល​ព្រៃឈើ​ខេត្ត​បាន​បន្តទៀតថា ឈើ​ក្រញូង​នេះ​បើ​គិត​ប្រហែល​ជិត​២០​តោន​បើ​រើ​តាំងពីព្រឹក​រហូតដល់​ពេល​នេះ​មិនទាន់រួច​ផង​នៅ​ចំនួន​ពីរ​កាត់​ទៀត​ឯ​ណ្ណោះ ហើយ​នៅពេលនេះ​មិនទាន់​សរុប​ចំនួន​បានទេ​។​លោក​ទៀង​ដា វិ​ទ្យ​នាយ​ខណ្ឌរ​ដ្ថ​បាល​ព្រៃឈើ​ខេត្ត​បាន​បន្តទៀតថា ឈើ​ក្រញូង​ទាំងអស់នេះ​គឺ​ចេញ​មកពី​ស្រុក​ត្រពាំង​ប្រាសាទ​ឆ្លងកាត់​ទី​រួម​ខេត្ត​ទើប​កម្លាំងចំរុះ​ធ្វើការ​បង្ក្រាប​តែម្តង នៅពេល​បច្ចុប្បន្ន រថយន្ត​និង​ឈើ​ក្រញូង​ត្រូវបាន​រក្សាទុក​នៅ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ​សិន រងចាំ​ដោះស្រាយ​គ្នា​ទៅតាម​និតិ​វិធី​ច្បាប់​។​IMG_1036 IMG_1035