បណ្តឹងចោទប្រកាន់អនុភូមិតេជោភ្នំឆ័ត្ររំលោភកុមារីជាកូនអតីតយុទ្ធជនត(ត)

បន្ទាយមានជ័យ៖ក្រោយពីដឹងរឿងនេះ ខាងកូនប្រុសដែលចូលដណ្តឹងនិងចង់សែនព្រេន ក៏ខឹងសម្បារ ហើយដកពាក្យស្តីដណ្តឹងទៅវិញ ។
ហេតុនេះគ្រួសារក្មេងស្រីក៏បានមន្ទិលសង្ស័យថា បើលោកអនុភូមិរារាំងខ្លាំងក្លាមិនអោយនាងយកប្តី គឺមានតែលោកចង់យកខ្លួនឯង បន្ទាប់ពីបានខ្លួនប្រាណនាង។
ករណីនេះបើតាមការឲ្យដឹងពីក្មេងស្រី ដែលអះអាងថារងគ្រោះបានរៀបរាប់ថា នៅថ្ងៃមួយ នាអំឡុងខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១ព្រឹក ខណៈពេលនាងកំពុងអង្គុយមើលទូរទស្សន៍នៅនឹងផ្ទះ ស្រាប់តែឈ្មោះ សុខ ប៊ុន្នី ជាអនុភូមិ បានឆាតតាមមេសិនជើ ( messenger)នៃហ្វេសប៊ុក ទៅរកនាងថា ឱ្យទៅជួបគាត់យកលុយចាយ ។លុះពេលនាងទៅជួប ក៏ស្រាប់តែលោកអនុភូមិរូបនេះបានសួរនាងបន្ថែមថា «មានលុយចាយអត់» នាងក៏ឆ្លើយថា «អត់មានទេ» ។
ពេលនោះ លោកអនុភូមិក៏បាននិយាយទៀតថា «បើចង់បានលុយចាយ ហ៊ានប្រគល់ខ្លួនឲ្យគេអត់?» នាងក៏ឆ្លើយថា «អត់ទេ» ។ហើយនាងបម្រុងរត់គេចខ្លួន តែត្រូវលោកអនុភូមិបានចាប់ដៃនាងជាប់ រួចក៏នាំនាងទៅរំលោភនៅខាងក្រោយផ្ទះ រហូតបានសម្រេចទៅ ។និងបានអោយលុយ៥០.០០០រៀល ។
ក្មេងស្រីរងគ្រោះបន្តថា (តាមរយៈម្តាយផ្តល់សម្ភាសន៍) ថា៖ដោយភ័យខ្លាចស្លាប់ព្រោះលោកអនុភូមិគំរាម ទើបនាងក៏មិនហ៊ានប្រាប់ម្តាយនិងអ្នកណាទាំងអស់។ពោលគឺរឿងនេះបានលាក់ស្ងាត់ឈឹងអស់ជាច្រើនខែ ។
បញ្ជាក់តឹកតាងថែមលើករណីនេះ ក្មេងស្រីនេះក៏បានបង្ហាញនូវសារជជែក(Chat)ជាអក្សរ សញ្ញានិងសម្លេងឆ្លើយក្នុងន័យលួងលោមស្នេហាក្នុងប្រអប់មេសិនជើរនៃហ្វេសប៊ុក (Messenger of Facebook)ក្នុងអំឡុងឆ្នាំ២០១៩និង២០២០ ក្នុងគណនីហ្វេសប៊ុកនាងឈ្មោះ”វ៉ាសុជាតិ តេជោភ្នំឆ័ត្រ”និងគណនីហ្វេសប៊ុករបស់លោកអនុភូមិសុខ ប៊ុន្នី ឈ្មោះ”សុខ ប៊ុន្នី “ផងដែរ។
អ្នកស្រីម៉ង សន ប្រពន្ធយោធិនពិការនៅមណ្ឌលនោះដែរបានប្រាប់ថា៖ កូនកម្លោះដែលមកស្តីដណ្តឹងនិងចង់សេនព្រេននឹងក្មេងស្រីរងគ្រោះ គឺជាក្មួយរបស់អ្នកស្រី ។
អ្នកស្រីបន្តថា ៖ រឿងនេះ បើកាលណោះ លោកអនុភូមិ មិនរារាំងពិធីសែនព្រេននោះ រឿងនោះវាចប់បាត់ទៅហើយ ។
បន្ថែមលើនោះ អ្នកស្រីជាម្តាយក្មេងស្រីនៅបាននិយាយដែរថា ៖ ក្រោយពីធ្លាយរឿងនេះឡើង លោកអនុភូមិ ក៏បានកាត់យកដី១ផ្នែកទំហំ២៥ម៉ែត្រគុណ២០០ម៉ែត្រពីក្នុងរបបរបស់ប្តីអ្នកស្រី ដែលក្នុង០១គ្រួសារបានពីរាជរដ្ឋាភិបាលទំហំ៧៥ម៉ែត្រគុណ២០០ម៉ែត្រយកទៀតនោះ ។លើសពីនោះ ក៏បានដកយកប័ណ្ណបើកប្រាក់ខែជនពិការ (ATM) របស់ប្តីនិងសៀវភៅគ្រួសាររបស់ប្តីអ្នកស្រីទៀត ។
អ្នកស្រីវ៉ា សុខជា បានទាមទារអោយលោកអនុភូមិទទួលខុសត្រូវរឿងសោកសៅនេះ ហើយសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជួយរកយុត្តិធម៌ដល់ក្រុមគ្រួសាររបស់អ្នកស្រី ពិសេសកូនស្រីទើបវ័យ១៤ឆ្នាំរបស់អ្នកស្រីផង ។
ក៏សុំប័ណ្ណ (ATM) បើកប្រាក់ខែនិងសៀវភៅគ្រួសាររបស់ប្តីអ្នកស្រីមកវិញផង ។…ភាគបន្ត….ដោយ៖ឃិន គន្ធា