អាជ្ញាធរខេត្តកែបមានគម្រោងចុះមករុះរើររបងព្រំដីព្រៃលិចទឹកតែត្រូវផ្អាកទៅវិញ

កែប:អាជ្ញាធរខេត្តកែបមាននគរបាលខេត្តនិងស្រុកដំណាក់ចង្អើររួមទាំងមន្ត្រីពាក់ពន្ធ័កាលពីព្រឹកថ្ងៃទី7ខែកញ្ញាឆ្នាំ2021 បានចុះមកដល់មាត់ព្រែកមួយសំបូរទៅដោយដើមចាក និងដើមកោងកាង ជាព្រៃលិចទឹក ស្ថិតនៅក្នុងភូមិអំពេង ឃុំអង្កោល ស្រុក ដំណាក់ចង្អើរ ខេត្តកែប។

ការដាក់កំលាំង នគរបាល គ្រោងនិងដកបង្គោលរបង ចេញព្រំដីនៅជាប់មាត់ព្រែកស្ថិតនៅ ភូមិឃុំខាងលើនោះ ហើយប្រជាពលរដ្ឋ ក៏បានគ្នាមកតវ៉ា ត្រូវបានកំលាំងមន្ត្រីនគរបាល ទាំងនោះ ក៏បាននាំគ្នាចាកចេញ ពីកន្លែងមាត់ព្រែក ដោយមើលឃើញ ប្រជាពលរដ្ឋ នៅភូមិអំពេងជាច្រើននាក់ បានចេញមកគាំទ្រ លោក យាយ យិត ញ៉ អាយុ79ឆ្នាំជាម្ចាស់ដីធ្លាប់អាស្រ័យផល។

ពាក់ពន្ធ័ករណី ទំនាស់ដីធ្លីនេះ ឈ្មោះ យិត ញ៉ ភេទស្រីអាយុ79ឆ្នាំ ចេញមុខមកអះអាងថា គាត់ជាម្ចាស់ដី ហើយគាត់បានកាន់កាប់តាំងពីឆ្នាំ1979មកម្លេះកាល នោះ ប្ដីរបស់គាត់ បានថែរក្សាតាំងពីព្រៃ លិចទឹក ជាពិសេសគឺដើមចាក ព្រោះគាត់រកចំណូលបាន ពីលក់ស្លឹកចាក់មួយចំ ណែក គ្រាន់ដោះដូរក្នុង ជីវភាពគ្រួសាររហូតប្ដី របស់គាត់បានស្លាប់ទៅ ក៍គាត់និងកូនៗបន្តថែមើលជាប្រចាំ។

ប៉ុន្តែនៅពេលថ្មីៗនេះ ស្រាប់តែមានគេលួ ចកាប់ដើមចាកគាត់ ចោលអស់40គុម្ពនៅតាមបណ្ដោយព្រែក ហើយរកមុខមិនឃើ ញ ហើយមិនដឹង អ្នកណាកាប់ ទើបកូនៗគាត់បានធ្វើរបង ពទ្ធ័ព្រំដីរបស់គាត់ មិនអោយគេលួច កាប់បន្តបានទៀត។

លោកយាយ យិត ញ៉ និយាយទាំងអួលដើមករថា កាលពីព្រឹកថ្ងៃទី7 ខែកញ្ញា មានកំលាំងគរបាល មកជាច្រើននាក់ មានគម្រោងមក ដកបង្កោលព្រំដី គាត់ចេញប៉ុ ន្តែ គាត់បាននិយាយប្រាប់ថា ដីរបស់គាត់នៅមាត់ព្រែក តែមិនទាន់មាន បណ្ណ័កម្មសិទ្ធ កាន់កាប់នៅឡើយនោះទេ ដោយ សារដីនោះជាដីរដ្ឋ តែគាត់បានកាន់កាប់ ជាយូរឆ្នាំមកហើយ។

លោកយាយ បានបន្តទៀតថា បើរដ្ឋត្រូវ ការគាត់មិនជំទាស់ទេ គាត់នឹងប្រគល់ដីនោះអោយទៅរដ្ឋវិញ បើអោយទៅបុគ្គលគាត់មិនព្រមអោយជាដាច់ខាត។

លោកយាយ យិត ញ៉ និយាយថា ដកដីរបស់ គាត់ទុកជាសម្បត្តិរដ្ឋ ត្រូវដកដីអ្នកផ្សេងៗ នៅជិតដីគាត់ដែរ ព្រោះអ្នកខ្លះគេលក់បានលុយ រាប់មុឺនដូល្លារទៅហើយ ក៍ត្រូវដកដែរ ដកអីតែដីរបស់គាត់ ព្រោះនៅជិតនោះ គេដាំដូងរាប់ពាន់គុម្ព គេដាំបានសុទ្ធតែអត់បណ្ណ័ដូចតែគ្នា។

លោក ង៉ែត ទូច ស្នងការរង ខេត្តកែបបានអោយដឹងថា កាលពីព្រឹកថ្ងៃទី8ខែកញ្ញាបអាជ្ញាធរមកទីនោះ គឺតាមគោលការការ ពារ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។

លោក ង៉ែត ទូច និយាយថាការដាំបង្គោ លរបង ធ្វើជាព្រំដីបែបនេះ ប៉ះពាល់ដីសាធារណះរបស់រដ្ឋហើយ អាជ្ញាធរខេត្តកំពង់ដាក់ផែនការ អន្តរាគមន៍ទៅលើដី កន្លែងផ្សេងៗទៀត ដែលរំលោភយកដីរដ្ឋ ចំណែកអ្នកធ្វើរបង ពទ្ធ័ព្រំដីមាត់ព្រែកនេះខាងអាជ្ញាធរ មានគម្រោង ដករបងចេញហើយ គាត់ធ្លាប់កាប់ ស្លឹកចាក់លក់អីក៍លក់ចុះ គ្មានអ្នកណាជំទាស់ទេ៕

ក្រុមគ្រួសារ លោកយាយ យិត ញ៉នៅតែមិនទុកចិត្ត ព្រោះដីមានទំនាស់ រវាងប្អូន ថ្លៃនិងបងថ្លៃដណ្ដើមគ្នាកាន់កាប់ដីព្រៃ លិចទឹក។