មាន​ម៉ូតូ​ចំនួន ៣៨.៨៥៣​គ្រឿង និង​រថយន្ត ៣.២១៩​គ្រឿង បានធ្វើ​ស្លាក​លេខ​នៅ​មន្ទីរ​សា​ធា​រណះ​ការ​ខេត្ត​ព្រះសីហនុ

0

​ ​ខេត្ត​ព្រះសីហនុ​ ​លោក យូ ដា​ណា​ង ប្រធានការិយាល័យ​ដឹកជញ្ជូន នៃ​មន្ទីរ​សា​ធា​រណះ​ការ​ណ៌​ខេត្ត​ព្រះសីហនុ​បានអោយដឹងថា ចាប់ពី​ឆ្នាំ​២០០៦ មកដល់​ខែមិថុនា ឆ្នាំ​២០១៤​នេះ មន្ទីរ​សា​ធា​រណះ​ការ​ណ៌​ខេត្ត​ព្រះសីហនុ បានចេញ​បណ្ណ​ស្លាក​លេខ​ម៉ូតូ​បាន​ចំនួន ៣៨.៨៥៣​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន ៣.២១៩​គ្រឿង បានមក​ធ្វើ​ស្លាក​លេខ ។​ ​លោក​ប្រធានការិយាល័យ​ដឹកជញ្ជូន​បាន​អោយដឹងទៀតថា គិត​ចាប់ពី​ថ្ងៃទី​០៦ ខែមិថុនា

ឆ្នាំ​២០១៣ រហូតមកដល់​ថ្ងៃទី ២៤​ធ្នូ ឆ្នាំ​២០១៣ មាន​រថយន្ត​ចំនួន ៣.៨១២​គ្រឿង​បាន​ចូលមក​ឈៀក​នៅ​មន្ទីរ​សា​ធា​រណះ​ការ​ណ៌​ខេត្ត ដោយឡែក​រយះពេល ៧​ខែ​ដើមឆ្នាំ​២០១៤​នេះ ក៌​មាន​រថយន្ត​ចំនួន ៥.២៩៩​គ្រឿង ចូលមក​ធ្វើ​ឈៀក​នៅ​មន្ទីរ​សា​ធា​រណះ​ការ​ខេត្ត​ព្រះសីហនុ មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៣ ដោយសារ​ម្ចាស់​យានយន្ត​មានការ​យល់ដឹង​កាន់តែច្បាស់​អំពី​សុវត្ថិភាព​ក្នុងការ​បើកបរ ទើប​នាំគ្នា​យក​រថយន្ត​មក​ឈៀក​កាន់តែ​ច្រើនឡើង នេះ​ដោយសារ​ការយកចិត្តទុកដាក់​ពី​មន្ត្រី​ក្នុងការ​បំរើសេវា​កម្ម​ជូ​ន​អតិថិជន​បាន​លឿន ។​ ​IMG-20140819-WA0000

លោក​បាន​បន្តទៀតថា ដោយសារ​កា​ធ្វើ​ប្រតិភូកម្ម​របស់​ក្រសួងមហាផ្ទៃ បើក​ច្រកចេញចូល​តែមួយ​នៅតាម​ក្រុង ស្រុក ប្រជាពលរដ្ឋ​ទៅ​ទទួល​សេវា​នៅ​ច្រកចេញចូល​តែមួយ តាម​ក្រុង ស្រុក​កាន់តែ​ច្រើនឡើង ។ ក្នុង​ឆ្នាំ​២០១៣ ការិយាល័យ​ដឹកជញ្ជូន​បានធ្វើ​ស្លាក លេខ​ម៉ូតូ​ជូន​អតិថិជន​បាន​ចំនួន ១.២៤៥​គ្រឿង និង​ក្នុង​ឆមាស​ទី​១​ដើមឆ្នាំ​២០១៤​នេះ ការិយាល័យ​ដឹកជញ្ជូន​បានធ្វើ​ស្លាក​លេខ​ម៉ូតូ​ជូន​អតិថិជន​បាន​ចំនួន ៤៩៧​គ្រឿង និង​មានការ​ថយចុះ ៣០% ការថយចុះ​ដោយសារតែ​ក្រសួងមហាផ្ទៃ​ធ្វើ​ប្រតិភូកម្ម​បង្កើត​ច្រកចេញ ចូល​នៅតាម​ស្រុក ក្រុង​០៣ នៃ​ខេត្ត​ព្រះសីហនុ ។​ ​

លោក យូ ដា​ណា​ង បាន​បញ្ជាក់ថា បច្ចុប្បន្ន​មន្ត្រី​របស់​យើង​បាន​ចុះទៅ​ធ្វើការ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពិនិត្យ​ជាប្រចាំ​នូវ​លក្ខ​ណះ​បច្ចេកទេស​យានយន្ត​គ្រប់​ប្រភេទ ជាពិសេស​រថយន្ត​ធុន​ធំ​ដឹក​កុងតឺន័រ នៅតាម​ចំណុច​គោលដៅ​មានដូចជា កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ផែ​គម​នា​គម​ន៌​ទំនប់រលក ក្នុង​សង្កាត់​លេខ​១ និង​ចំណុចឃ្លាំង​លើ ។ ចាប់ពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១២ រហូតដល់​ថ្ងៃទី​២៥ ខែធ្នូ​ឆ្នាំ​២០១៣​ការពិនិត្យ​បច្ចេកទេស​យានយន្ត​បាន​ចំនួន ២.៨០០​គ្រឿង ។

ក្នុង​ឆ្នាំ​២០១៤ គិត​មកដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៤ ការពិនិត្យ​បច្ចេកទេស​យានយន្ត​បាន​ចំនួន ១.២១៧​គ្រឿង ដោយសារ​បច្ចុប្បន្ន​ម្ចាស់​រថយន្ត​កាន់តែ​មានកា​រ​យល់ដឹង ចូលរួម​គោរព​នូវ​លក្ខណ​បច្ចេកទេស​បានល្អ និង​មានប​ណ្ណ័​បើកបរ​ត្រឹមត្រូវ​តាម​កំរិត​នៃ​ការបើកបរ ក៌​ប៉ុន្តែ​នៅមាន​រថយន្ត​តិចតួច​ប៉ុណ្ណោះ​នៅ​មិនទាន់​បានធ្វើ​ការកែលំអ​រ នូវ​លក្ខ​ណះ​បច្ចេកទេស យើង​នឹងធ្វើ​ការអប់រំ​ពួកគាត់​បន្ថែមទៀត ប្រសិន​ម្ចាស់​នៅ​មិន​គោរព​តាមផ្លូវ​ច្បាប់​យើង​នឹងធ្វើ​ការផាកពិន័យ ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរ​ណ៌​នៅលើ​ដងផ្លូវ​សា​ធា​រណះ ដែល​បង្ក​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​សា​ធា​រណះ ក៌​ដូចជា​ទ្រព្យសម្បត្តិ​ឯកជន ជាពិសេស​ការបង្ករ​គ្រោះថ្នាក់​បណ្តាល​ឲ្យ​បាត់​ប​តង់​ជីវិត​មនុស្ស​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ សា​ធា​រណះ​៕ ​ ​ ​ ​ ​