លោកជំទាវជូ ប៊ុនអេង ស្នើរអោយបង្កើនការគ្រប់គ្រងការនិងយកចិត្តទុកដាក់ការឆ្លងដែនខុសច្បាប់របស់ពលករកម្ពុជា

ខេត្តបន្ទាយមានជ័យ៖ថ្លែងក្នុងកិច្ចប្រជុំ ពិគ្រោះយោបល់លើកទី៣ស្តីពី ការបង្កើនសេវាសម្រប សម្រួលដើម្បីសុវត្ថិភាពពលករ និងសហគមន៍ ក្នុងអំឡុងពេលនៃការរីករាលជំងឺកូវីដ១៩លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការនិងជាអនុប្រធានអចិន្ត្រៃយ៍នៃ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ថាចាប់ពីការផ្ទុះរីករាលដាលនៃជំងឺកូវីដ.១៩ លើពិភពលោកមកប្រទេសកម្ពុជាបានពង្រឹងវិធានការទប់ស្កាត់និងការគ្រប់គ្រងការឆ្លងដែនខុសច្បាប់របស់ពលករកម្ពុជាយ៉ាងខ្លាំងនិងយកចិត្តទុកដាក់ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលនិងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់រាជរដ្ឋាភិបាលដោយខ្លាចពលករទាំងអស់នោះចម្លងជម្ងឺកូវីដ .១៩មកមកពីបរទេស។
អញ្ជើញចូលរួមកិច្ចប្រជុំនេះមានវត្តមាន ឯកឧត្ដម អ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ លោកស្រីរស់ សុផាន្នី អភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធ នាព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។
កិច្ចប្រជុំនោះ ឯកឧត្ដមអ៊ុ រាត្រីបានមានប្រសាសន៍ថាការផ្ទុះរីករាលដាលជម្ងឺ covid. 19កន្លងមករដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការប្រយុទ្ធនឹងជម្ងឺកូវីដ.១៩យ៉ាងខ្លាំងបានបង្កើតទីតាំងមណ្ឌលចត្តាឡីស័កនៅតាម សហគមន៍ និង នៅតាមច្រកអន្តរជាតិ ដើម្បីពិនិត្យសុខភាពពលករឆ្លងដែនមកពីស្រុកថៃឲ្យពាក់ម៉ាស់ រករោគសញ្ញា និងធ្វើការស្កេនកំដៅជាដើម។
ឯកឧត្ដម អ៊ុ រាត្រីអភិបាលខេត្តបន្ទាយមានជ័យបាន មានប្រសាសន៍ កិច្ចប្រជុំផ្តោតសំខាន់លើបញ្ហាពលករចំណាកស្រុកក្រោយពីវិញក្រឡប់ពីប្រទេសថៃមកស្រុកកំណើតវិញរហូតដល់ថ្ងៃនេះពលករភាគច្រើនគ្មានការងារធ្វើមានជីវភាពខ្វះខាតក្នុងការចិញ្ចឹមជីវិតសព្វថ្ងៃរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ឲ្យប្រជាពលករទាំងអស់ងាកមកដាំបន្លែ ចិញ្ចឹមសត្វ នៅតាមសហគមន៍វិញដើម្បីបានកំរ៉ៃចិញ្ចឹមជីវិតបន្ត។
លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថាគោលបំណង នៃកិច្ចប្រជុំនេះគឺចង់សិក្សាស្វែងយល់អំពីស្ថានភាពលំហូរពលករឆ្លងកាត់ព្រំដែន របៀបគ្រប់គ្រង ភាពប្រឈមផលវិបាកនិងដើម្បីស្វែងរក ដំណោះស្រាយដោយរបៀបយុទ្ធសាស្ត្រ និងគោលនយោបាយដើម្បីឆ្លើយតបនឹងភាពរងគ្រោះរបស់ពលករនិងពង្រឹងការគ្រប់គ្រង ឲ្យមានប្រសិទ្ធភាព។
លោកជុំទាវ ជូ ប៊ុនអេងបានបន្តថាបញ្ហាជួញដូរមនុស្សនេះជាប្រធានបទដ៏សំខាន់ក្នុងការពិភាគ្សានិងរកគនឹ្លសដោះស្រាយព្រោះវាធ្វើឲ្យមានការប៉ះពាល់ដល់សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្សនិងធ្វើឲ្យមានការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយយ៉ាងធ្ងន់ធ្ងរទៀតផង។
លោកជុំទាវ បានបន្តទៀតថាបច្ចុប្បន្នពលករចំណាកស្រុកឆ្លងកាត់ព្រំដែនឬទេសសន្តរប្រវេសន៍ដើម្បីស្វែងរកការងារធ្វើនៅក្រៅប្រទេសបានកើនឡើងគួរឲ្យកត់សំគាល់ជាពិសេសការចេញតាមច្រករបៀងមិនស្របច្បាប់និងតាមវិធីស្របច្បាប់នានាដែលមិនធានាដល់សុវត្តិភាពក្នុងការស្នាក់នៅឡើយ។ ហើយក្នុងចំណោមជនជាតិខ្មែរជួយសង្គ្រោះនៅក្នុងប្រទេសផ្សេងៗបានរកឃើញថាជនរងគ្រោះទាំងអស់នោះជួបប្រទះនៅបញ្ហាអំពើរត់ពន្ធមនុស្ស អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចពលកម្ម អំពើហឹង្សាលើផ្លូវកាយ ផ្លូវភេទជាដើម។
លោកជំទាវ បានបញ្ជាក់ទៀតថាលោកសុំឲ្យមន្ត្រីសមិត្ថកិច្ចទាំងអស់ត្រូវចុះឃ្លាំមើលរាល់សកម្មភាពជនខិលខូចដែលជាមេខ្យល់នៅក្នុងតំបន់ដែលមានការសង្ស័យ។បន្តអប់រំផ្សព្វផ្សាយដល់ពលករឲ្យកាន់តែទូលំទូលាយដើម្បីឲ្យពលករទាំងអស់ងាកមករកការងារធ្វើនៅក្នុងស្រុកខ្មែរវិញវាល្អប្រសើរជាង៕ដោយ៖ ឃិន គន្ធា