ប្រជុំ​ផ្សព្វផ្សាយ​គោល​នយោបាយ​ថ្មីៗ​និង​សេវា​នៃ​ការផ្តល់​តាវកាលិក​ហានិភ័យ​ការងារ​ជូន​កម្មករ​និយោជិត របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​

0

​កំពង់ឆ្នាំង​៖ « កម្មករនិយោជិត​ជា​ប្តី​ប្រពន្ធ​គ្មាន​លិខិត​អាពាហ៍ពិពាហ៍​ស្របច្បាប់​គឺ​គ្មាន​សិទ្ធិ​ទទួល​បាន​របប​អ្វី​ទាំងអស់​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ឡើយ  » នេះ​ជា​ការលើកឡើង​របស់​លោក ម៉េង ហ៊ុង នាយករង​បេឡា​របប​សន្តិសុខ​សង្គម ដែល​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​

ស្តីពី​គោលនយោបាយ​ថ្មីៗ និង​សេវា​នៃ​ការផ្តល់​តាវកាលិក​ហានិភ័យ​ការងារ​ជូន​កម្មករ​និយោជក ជាមួយ​ម្ចាស់​និង​តំណាង​រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន សិប្បកម្ម ចំនួន​៥៤​នាក់ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៤ របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដែល​បាន​ធ្វើឡើង​នៅក្នុង​សណ្ឋាគារ​រស្មី​សុខា​នូ​យ៉​ក នៅក្នុង​ភូមិ​ស្រែព្រីង​សង្កាត់ កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​    ​លោក ជាវ ប៊ុន​រិទ្ធ ប្រធានការិយាល័យ​គោលនយោបាយ ប​.​ស​.​ស បាន​រាយការណ៍​អោយដឹងថាៈ​នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ ប​.​ស​.​ស បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ ស្តី​ពី​លក្ខខណ្ឌ​អនាម័យ សុ​វត្តិភាព​ការងារ​លក្ខខណ្ឌ​ការងារ និង​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម  បាន​ចំនួន​០៦​លើក​នៅក្នុង​រោងចក្រ​ចំនួន​១៦​ដែល​មាន​កម្មករ​និង​យោជិក​ចូលរួមចំនួន​១.៨០០​នាក់  ហើយ​នឹង​បន្ត​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ថែម​ទៀត​។​
​លទ្ធផល​នៃ​ការងារ​នៅ​ឆ្នាំ​២០១៣ ប​.​ស​.​ស ទទួល​របាយការណ៍​ហានិភ័យ​ការងារ​នៅ​ទូទាំងប្រទេស​បាន​ចំនួន​១៤.៨៥៥​ករណី  មាន​កម្មករ​និយោជិត​ចំនួន ១៦.៨៤៩​នាក់ (​ស្រី​១២.០៣៤​នាក់​) តាមរយៈ​លទ្ធផល​នៃ​ការអង្កេត​គ្រោះថ្នាក់​ការងារ​មាន​ចំនួន ១៤.៥៦០​ករណី មាន​កម្មក​ត​និយោជិត​ចំនួន​១៦.៧៧៥​នាក់ ត្រូវជា ១,៩%​នៃ​ចំនួន​សរុប​ដែល​បាន​បង់​វិភាគទាន​។​ក្នុងនោះ​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ​ចំនួន ១២.០៦០​នាក់  គ្រោះថ្នាក់​ពេល​ធ្វើដំណើរ​ចំនួន ៤.៧០៣​នាក់  និង​វិជ្ជាជីវៈ​ចំនួន​១២​នាក់​។​ចំណែក​កំរិត​របួស​វិញ  គឺ​របួសស្រាល​១៥.៤៤០​នាក់  របួសធ្ងន់ ១.២២៧​នាក់  ស្លាប់​៩៧​នាក់ និង​មិនមែន​ជា​គ្រោះថ្នាក់​ការងារ​ចំនួន​៤៦៨​នាក់​។​
​    ​លោក ម៉េង ហុង  នាយករង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ការចុះ​អធិការកិច្ច​អោយដឹងថា​៖​ការរាយការណ៍​របស់​រោងចក្រ សហគ្រាស​កន្លងមក អំពី​ចំនួន​កម្មករនិយោជិត​មិន​ត្រឹមត្រូវ​តាម​ភាពជាក់ស្តែង ពេល​បង់​ភាគទាន​មក ប​.​ស​.​ស  ការបញ្ចូល​អត្ថប្រយោជន៍​ផ្សេងៗ ដូចជា ប្រាក់​ថ្លៃ​បាយ ប្រាក់​បន្ថែម​ម៉ោង ប្រាក់​អតីតៈភាព ប្រាក់រង្វាន់​ទៀងទាត់​និង​មិន​ត្រឹមត្រូវ   ការប្រកាស​ប្រាក់​ឈ្នួល​មក ប​.​ស​.​ស មិន​ត្រឹមត្រូវ​។ ការងា​របង់​ភាគ​ទាន​ជូន ប​.​ស​.​ស នៅ​យឺតយូរ  ដូចជា​ការផ្លាស់ប្តូ​រអាស័​យដ្ឋា​ន សហគ្រាស ឬ​គ្រឹះស្ថាន  ការប្តូរ​ឈ្មោះ​សហគ្រាស គ្រឹះស្ថាន  ផ្លាស់ប្តូរ​ម្ចាស់ ឬ​នាយក​គ្រប់គ្រង​រដ្ឋបាល  ការផ្លាស់ប្តូរ​ឯ​សារ​គតិយុត្តិ  នៅក្នុង​ច្បាប់​កម្មករ​ម្នាក់​ដែល​មាន​ប្រាក់ខែ​២០​ម៉ឺន​រៀល ក្រុមហ៊ុន​ត្រូវ​បង់​ភាគទាន​ចំនួន​១៦០០​រៀល​ប៉ុណ្ណោះ ។​
​    ​ការងារ​តាវកាលិក​ទាក់ទង​និង​ក្រុមហ៊ុន​៖ មិន​បាន​ជូនដំណឹង​មក ប ស ស ពេល​មាន​កម្មករ​និយោជិត​ជួប​គ្រោះថ្នាក់​ការងារ  មិនបាន​ធ្វើ​លិខិត​បញ្ជូន​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ការងារ​ទៅ​មន្ទីរពេទ្យ​ដែល​ទទួលស្គាល់​ដោយ ប ស ស  មិន​បាន​បញ្ជូន​របាយ​ការណ៍​ហានិភ័យ​ការងារ​មក ប ស ស មិន​បាន​ផ្តល់​ឯកសារ​ជនរងគ្រោះ​ដូចជា វិក័យប័ត្រ​លំអិត វេជ្ជបញ្ជារ​ពេទ្យ លិខិត​អនុញ្ញាតិ​ចេញ​ពី​មន្ទីរពេទ្យ  លិខិត​អនុញ្ញាតិ​ច្បាប់​របស់​ក្រុមហ៊ុន  និង​សំបុត្រអាពាហ៍ពិពាហ៍​ស្របច្បាប់​របស់​ជនរងគ្រោះ ដើម្បី​សុំ​ទារ​សំណង​ពី​ប ស ស វិញ​។​
​    ​លោក ម៉េង​ហុង  ន​អនុញ្ញាតិ​អោយ​អ្នកចូលរួម​ប្រជុំ​ទាំងអស់​សាកសួរ​រាល់​ចម្ងល់​ទាំងឡាយ​យ៉ាង​ផុលផុស​ផងដែរ ដើម្បី លោក​បកស្រាយ និង​ដោះស្រាយ​ជូន អោយបាន​យល់ដឹង​អំពី​គោលនយោបាយ របប​សន្តិសុខ​សង្គម​របស់​ជាតិ ដែល​ទទួល​រាប់​រង​ចិញ្ចឹម​ក្រុមគ្រួសារ​នៅក្នុង​បន្ទុក​កម្មករ​និង​និយោជិត​ដែល​មាន​គ្រោះថ្នាក់​ការងារ​ដូចជា​៖ បើ​ប្រពន្ធ​ស្លាប់​ត្រូវ​ចិញ្ចឹមប្តី​រហូត​មាន​ប្រពន្ធ​ថ្មី  និង​បើ​ប្តី​ស្លាប់​ត្រូវ​ចិញ្ចឹម​ប្រពន្ធ​រហូត​មានប្តី និង​កូនៗ​រហូតដល់​អាយុ​១៨​ឆ្នាំ​។​ប៉ុន្តែ​បើ​ប្តី​ប្រពន្ធ​នោះ​គ្មាន​លិខិត​អាពាហ៍ពិពាហ៍​ស្របច្បាប់ គឺ​ពេល​រៀបការ​រួច​មិន​ទៅ​ធ្វើ​លិខិត​អាពាហ៍ពិពាហ៍​ពី​មេឃុំ​នោះទេ​គឺ​គ្មាន​សិទ្ធិ​ទទួល​បាន​របប​អ្វី​ទាំងអស់​ពី ប ស ស ឡើយ​៕​

DSC05423 DSC05428 DSC05438