នៅ​ឆ្នាំ​២០២០​ក្រុងភ្នំពេញ នឹងមាន​សេវាកម្ម​រថភ្លើង​សាធារណៈ ដើម្បី​សម្រួល​ ​បញ្ហា​ចរាចរណ៍​ទំនាក់ទំនង ទៅ​បណ្តា​ខេត្ត​

0

​ភ្នំពេញ​៖ សាលាក្រុង​ភ្នំពេញ និង​អង្គការ​JICA បាន​សហការគ្នា ជំរុញ​ឲ្យ​មាន​គម្រោង រៀបចំ​ផែនការ​កាត់បន្ថយ​ការកក់ស្ទះ​ចរាចរណ៍​ឲ្យ​មាន​ភាពប្រសើរឡើង​ចាប់ពី​ឆ្នាំ​២០២០​ទៅ ជាមួយនឹង​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​តាមរយៈ​សេវាកម្ម​រថភ្លើង​។​ ​ ​លោក ម៉ាសា​តូ កូ​តូ អ្នកសម្របសម្រួល​គម្រោង​របស់​អង្គការ​JICA​ប្រចាំ​កម្ពុជា បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​បញ្ចប់​គម្រោង​ផែនការមេ​ដឹកជញ្ជូន ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៤ នៅ​សាលា​រាជធានី​ភ្នំពេញ​ថា​៖ បន្ទាប់ពី​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ តាមរយៈ​រថយន្តក្រុង ដើម្បី​រួមចំណែក​កាត់បន្ថយ​បញ្ហា​កកស្ទះ​ច​រា​រណ៍​ក្នុង​រាជធានី​ភ្នំពេញ​នោះ​ចាប់ពី​ឆ្នាំ​២០២០​ទៅ រាជធានី​ភ្នំពេញ​ត្រូវតែមាន​មធ្យោបាយ​រថភ្លើង​បន្ថែមទៀត​ដើម្បី​បំពេញ​ទៅ នឹង​កំណើន​ប្រជាពលរដ្ឋ​និង​យានយន្ត​។ IMG_4630

លោក​បន្តថា ផែនការ​នេះ ត្រូវតែ​សម្រេច​ឲ្យ​បាន​ឆាប់​ក្នុង​រង្វង់​ចុងឆ្នាំ​២០១៤​នេះ​ដើម្បី​អាច​ចេញដំណើរ​ស្ថាបនា​ឲ្យ​បាន​នៅ​ឆ្នាំក្រោយ ស្របពេល​ដែល​នៅ​ឆ្នាំ​២០២០​នៅសល់តែ​៥​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ដោយ​ផ្លូវ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ មិនអាច​ពង្រីក​បាន តទៅទៀត​ឡើយ​។ គម្រោងការ​នេះ ត្រូវបាន​បង្ហាញឡើង​តាម​គម្រោង​សិក្សា​ផែនការមេ​លើ​ការងារ​ដឹកជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ​រហូតដល់​ឆ្នាំ​២០៣៥​ដែល​ចំនួន​ចរាចរណ៍​ក្នុង​មួយថ្ងៃៗ​អាច​កើនឡើង រហូតដល់​ជាង​៧​លាន​ដំណើរ ស្រប​ពេលដែល​បច្ចុប្បន្ន​មាន​ត្រឹម​ជាង​៤​លាន​ដំណើរ​បានធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​កំពុង​ជួប​បញ្ហា​ប្រឈម​នៃ​ការកកស្ទះ​ចរាចរណ៍​កើតឡើង​ស្ទើរ​ជាប្រចាំ​ថ្ងៃ​។ IMG_4631

តំណាង​អង្គការ​អង្គការ​ចៃ​ការ​បាន​បញ្ជាក់ទៀតថា គម្រោង​សាងសង់​សេវាកម្ម​រថភ្លើង​សាធារណៈ នេះ នឹងត្រូវ​ធ្វើឡើង​នៅលើ​ផ្លូវ​ណា​ដែលមាន​ភាព​មមាញឹក​ខ្លាំងជាងគេ និង​នៅលើ​ផ្លូវ​មួយចំនួនទៀត ដែលជា​ផ្លូវ​ក្រ​វ៉ាត​ទីក្រុង ដើម្បី​បញ្ជៀ​ស​កុំ​ឲ្យ​ចរាចរណ៍​ហូរ​ចូល​គំហុក​ក្នុង​ទីក្រុង​។ តាម​ផែនការ​ជាក់ស្តែង​នៃ​ជំរើស​ខ្សែរ​ត់ទី​១​នឹងត្រូវ​ស្ថាបនា​នៅតាម​បណ្តោយ​ផ្លូវ​សហ​ព​ន្ធ័​រុស្សី ចាប់ពី​រង្វង់​មូល​ចោមចៅ​ដល់​ភ្លើងស្តុប​កាណាឌីយ៉ា​មាន​ប្រវែង​១៤​គីឡូម៉ែត្រ ដោយ​គ្រោង​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន​៧៥៩​លាន​ដុល្លារ​។ ជម្រើស​ទី​២ ពី​រង្វង់​មូល​ចោមចៅ​តាម​មហាវិថី​សហ​ព​ន្ធ័​រុស្ស៊ី​ដល់​មុខ​ព្រះ​លាន​យន្ត ហោះ​បត់​ទៅ​ជើង​ដល់​ផ្លូវ​រថភ្លើង ហើយ​ឆ្ពោះ​មក​ស្តុ​ប​កា​រណា​ឌី​យ៉ា ដែលមាន​ប្រវែង​សរុប​ជាង​១៥​គីឡូម៉ែត្រ​គ្រោង​ចំណាយ​ថវិកា​ចំនួន​៦៤៥​លាន​ដុល្លារ​។ ចំណែក​ជម្រើស​ទី​៣ ចេញ​ពីមុខ​ព្រលាន​យន្ត ហោះ​ឡើងទៅ​លិច​តាម​មហាវិថី​សហ​ព​ន្ធ័​រុស្ស៊ី កាត់​តាម​ក្រោម​ដី​នៃ​ព្រលានយន្តហោះ​អន្តរជាតិ ភ្នំពេញ​ដ​លើផ្លូវ​វែង​ស្រេង ហើយ​ឆ្ពោះ​ដំណើរ​ទៅ​ស្តុ​ប​អាងទឹក​អូឡាំពិក មាន​ប្រជា​ង​ជិត​១៣​គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា​ចំនួន​៥៨៦​ដុល្លារ​។

លោក​បាន​អៈ​អាង​ថា ជម្រើស​ទាំង​៣​ខ្សែ​នេះ ជា​ផ្លូវ​អាទិភាព ដោយ​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ផង និង​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដែល​ឆ្លង កាត់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ផង ដែល​បច្ចុប្បន្ន ពួកគេ​តែងតែមាន​ភាពរ​អូរ​ទាំ​នៅពេល​ឆ្លងកាត់​ផ្លូវ​នេះ​។​ ​លោក សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​ឯកភាព​ចំពោះ​ប្លង់​មេនេះ ដែល​បាន​បំរើ​ផលប្រយោជន​ដ៏​ច្រើន​ដល់​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ការកក់ស្ទះ​ចរាចរណ៍ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ប្លង់​មេនេះ សុំ​ពិភាក្សា​ជាមួយ​មន្ទីរជំនាញ​ឲ្យ​បាន​ល្អិតល្អន់​ជាមុនសិន មុននឹង​បញ្ជូនទៅ​គណៈរដ្ឋមន្ត្រី ធ្វើការ​សម្រេច និង​អនុ​ម​ត័​នៅក្នុង​ខែវិច្ឆិកា​ខាងមុខ​។​IMG_4632

លោក​អភិបាល បាន​អៈ​អាង ជា​មធ្យោបាយ​ដោះស្រាយ​ចំពោះមុខ​ក្នុង​ស្រួល​ប្រព​ន្ធ័​ចរាចរណ៍​តាម​មហាវិថី​សហ​ព​ន្ធ័​រុស្ស៊ី​នេះ ក្នុងរ​វ​ង្វ​ង​ចុងខែ​សីហា​ឬ​ដើមខែ​កញ្ញា​ខាងមុខ នឹង​បើក​ការដ្ឋាន ស្ថាបនា​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​មួយកន្លែង​ទៀត​ត្រង់ចំនុច​ភ្លើងស្តុប​តិច​ណូ បន្ទាប់មក​នឹងត្រូវ សាងសង់​ស្ពាន​អាកាស​បន្តទៀត​នៅ​ចំនុច​ភ្លើងស្តុប​ហា​ណូ​ឬ​ស្តុ​ប​ផ្សារ​ដី​ហុយ ក្រៅពីនេះ អាជ្ញាធរ​ក៏ នឹង​ពុង​រៀបចំ​បើក​ឲ្យ​មាន​ចរាចរណ៍​ទៅមក​ស្របតាម​បណ្តោយ ផ្លូវ​រថភ្លើង​ផងដែរ​ហើយ​បន្ទាប់ពី ដោះស្រាយ​ផល​ប៉ៈ​ពាល់​ដល់​ពលរដ្ឋ​ដែល​រស់នៅ​អម​សាង​ខាង​ផ្លូវ​នេះ​រួច នឹង​បង្កើត​ឲ្យ​ក្លាយ​ជាង ផ្លូវ​ហាយវ៉េ ឬ​ផ្លូវអាកាស​អម​សាង​ខាង​ផងដែរ​។​IMG_4629

​សូមបញ្ជាក់ថា​៖ មធ្យោបាយ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​តាម​ផែនការមេ ឆ្នាំ​២០៣៥​បាន​បង្ហាញថា ចាប់ពី​ឆ្នាំ​២០១៦​ទៅ នឹង​បង្កើត​ឲ្យ​មាន​សេវាកម្ម​រថយន្តក្រុង​ចំនួន​៥​ខ្សែ ឆ្នាំ​២០២០ មាន​សេវាកម្ម​រថយន្តក្រុង​ចំនួន​១០​ខ្សែ រួមជាមួយ​នឹង​សេវា​រថភ្លើង​សម្រាប់​អ្នកធ្វើការ ឆ្នាំ​២០២៥​មាន​រថយន្តក្រុង រថភ្លើង​សម្រាប់​អ្នកធ្វើការ និង​រថភ្លើង​ល្បឿន​លឿន​ទាំង​លើដី​លើ​អាកាស​និង ក្រោម​ដី ហើយ​ដល់​ឆ្នាំ​២០៣៥ អ្វីៗ​ទាំងអស់​ត្រូវបាន​រៀបចំ​រួចរាល់​មាន​ភាពងាយស្រួល​ដល់​អ្ន​ក​ធ្វើ ដំណើរ​គ្រប់​ប្រភេទ​៕