ភ្លៀងរធាក់ជាប់ៗគ្នាបង្កជំនន់ជលិចលំនៅឋានពលរដ្ឋ ទីតាំងឈរជើង របស់កងកម្លាំងនៅនៅក្រុងស្រុកនៃខេត្តបន្ទាយមានជ័យ

0

ខេត្តបន្ទាយមានជ័យ៖ ឥទ្ធិពលជ្រលងវិសម្ពាធទាបមូសុងឥណ្ឌានិងបាតុភូតបម្រែបម្រួលអាកាសធាតុ បានបង្កអោយមានភ្លៀងធ្លាក់រណ្តំកាលពីជិតសប្តាហ៍មកនេះ បង្កជាទឹកជំនន់លិចលំនៅឋានពលរដ្ឋ ទីតាំងឈរជើង របស់កងកម្លាំងនៅនៅក្រុងស្រុក ខ្លះ។ក្នុងនោះក៏មានផលប៉ះពាល់ដំណាំដំឡូងមីខ្លាំងគេ គឺចំនួនរប់រយពាន់ហិចតា ។ក្រៅពីនោះមានដំណាំរួមផ្សំ ដំណាំឆ្លងកាត់រដូវ ក៏មានប៉ះពាល់តិចតួច ឯដំណាំស្រូវ មិនមានបញ្ហាទេ ។
ចំពោះផ្លូវថ្នល់ជនបទវិញ មាន៦ខ្សែត្រូវទឹកលិច ខូចខាតច្រើនគីឡូម៉ែត្រដែរ ហើយកន្លែងខ្លះត្រូវបានកាយផ្តាច់បង្ហូររំដោះទឹកសិន។ ហើយត្រូវលើកគម្រោងអន្តរាគមន៍ជួសជុលស្តារឡើងវិញបន្ទាន់ ក្រោយជំនន់។រីឯអាងទឹក ១កន្លែងនៅស្រុកថ្មពួក ដែលធ្លាយបាក់ត្រង់កន្លែងចាស់ ក៏ត្រូវបានជួសជុលហើយវិញដែរ ។
ចំណែកផ្នែកសុខភាព អនាម័យស្អាតលើការរស់នៅ ហូបចុកនិងសុវត្ថិភាពលើពលរដ្ឋ ក៏ត្រូវបានមន្ត្រីលើកឡើងពីការត្រៀមបង្ការកម្លាំងមនុស្ស សម្ភារៈ មធ្យោបាយគ្រប់សព្វផងដែរ ។
ដោយពិនិត្យឃើញថា ភ្លៀងនៅតែបន្តធ្លាក់ក្នុងកំរិតខ្លាំង បណ្តាលឱ្យជន់លិចលំនៅឋាន ផ្លូវមួយចំនួនក្នុងក្រុង និងទឹកតាមអូរព្រំដែនឡើងខ្ពស់បណ្តាលឱ្យលិចលំនៅឋាន រហូតឈានដល់ ជម្លៀសប្រជាពលរដ្ឋមួយចំនួនមកកាន់ទីទួលសុវត្ថិភាព ទោះបីអាជ្ញាធរក្រុង សង្កាត់ ភូមិ និងកងកម្លាំងសហការគ្នា ខិតខំបើកកាយមុខទឹកយ៉ាងណាក៏ដោយ ទឹកនៅតែពុំអាចស្រកបានលឿនដដែល ។
ចំពោះក្រុងបោយប៉ែត ជំនន់ទឹកភ្លៀងធ្លាក់ជាប់ៗគ្នានិងទឹកជំនន់ហូរធ្លា់កពីប្រទេថៃ ធ្វើអោយទីប្រជុំជននក្រុងដែលជាទីទំនាន បង្ករលិចលង់ហេដ្ឋរចនាសម្ព័ន្ធផ្លូវលំ បេងតុង និងផ្ទះសំបែងពលរដ្ឋនិងទីតាំងជរជើងរបស់កងកម្លាំង ដែលនៅតាមមាត់អូរព្រំដែល ដែលត្រូវបានអាជ្ញាធម័បង្ខំចិត្ត ជន្លៀសពលរដ្ឋក្នុងតំបន់នោះមកទីទួលសុវត្តិភាព។
រដ្ឋបាលក្រុងប៉យប៉ែត​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួម និងបង្កើនការប្រុងប្រយ័ត្ន ដោយត្រូវជួយកាយសំរាមតាមមុខលូ តាមមុខផ្ទះរៀងខ្លួន វេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ បង្កើនការប្រុងប្រយ័ត្នចំពោះក្មេងតូចៗ កុំឱ្យលេងទឹក សត្វមានពិស និងទុកដាក់ទំនិញ សម្ភារៈប្រើប្រាស់ខ្ពស់ ត្រូវរៀបចំខ្សែភ្លើង ឬបិទចរន្តអគ្គិសនី ហាមទៅលេងទឹកតាមកន្លែងមានទឹកហូរខ្លាំង កុំភ្លេចអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីបញ្ចៀសជំងឺកូវីដ19 ទាំងអស់គ្នា៕ដោយ៖ ឃិន គន្ធា