​លោក ឈិ​ត សុខុន អញ្ជើញ​លែង​ក្តាម​មេ​ពូជ​ក្នុង​ធនាគារ​ក្តាម​ ​សហគម​ន៌​នេសាទ​ព្រៃនប់​ពីរ​ ​ខេត្ត​ព្រះសីហនុ

0

​ ​ ​លោក ឈិ​ត សុខុន អភិបាលខេត្ត​ព្រះសីហនុ នឹងមាន​ការចូលរួម​ពី​មន្ត្រី​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម និង​ប្រជាពលរដ្ឋ​ក្នុង​សហគម​ន៌​ព្រៃនប់​ពីរ បានធ្វើ​ការលែង​មេ​ក្តាម​ពូជ​ចំនួន ១០​គីឡូក្រាម ស្មើរ​នឹង ៥៦​ក្បាល ចូលទៅក្នុង​សហគម​ន៌​នេសាទ​ព្រៃនប់​ពីរ ស្ថិតក្នុង​ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៤ ។​ ​ ​IMG-20140820-WA0000

លោក ឈិ​ត សុខុន អភិបាលខេត្ត​ព្រះសីហនុ បានធ្វើការ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​សហគម​ន៌​នេសាទ​ព្រៃនប់​ពីរ និង​អញ្ជើញ​ចូលរួម​លែង​ក្តាម​មេ​ពូជ​ក្នុង​ធនាគារ​ក្តាម​របស់​សហគម​ន៌​នេសាទ​នាពេលនេះ គឺមាន​សា​រះ​សំខាន់​ណាស់​ក្នុង​ការបង្កើន​នូវ​ធនធាន​ជលផល​សមុទ្រ​ឲ្យ​បាន​គង់វង្ស ដើម្បី​រក្សា​នូវ​ប្រភពធនធាន​ជលផល និង​ចូលរួម​ការពារ​ថែរក្សា​ព្រៃកោងកាង និង​ព្រៃ​លិច​ទឹក និង​ជំរុញ​អនុវត្ត​ការធ្វើ​វារីវប្បកម្ម​សមុទ្រ​ឲ្យ​ក្លាយទៅជា​ចលនា​ជាតិ​ក្នុងការ​ចិញ្ចឹម​ត្រី ក្តាម​ឲ្យ​មាន​បរិមាណ​កាន់តែ​សម្បូរ​បន្ថែមទៀត ព្រោះ​កំណើន​ប្រជាពលរដ្ឋ​IMG_613330385056

មានការ​កើនឡើង ទាមទារ​ឲ្យ​យើងទាំងអស់គ្នា​បង្កើន​ការថែរក្សា និង​ចិញ្ចឹម​ត្រី ក្តាម និង​ធនធាន​ជលផល​សមុទ្រ ក៌​ដូចជា​ធនធាន​ជលផល​ទឺ​ក​សាម​ឲ្យ​បាន​ច្រើន និង​ជួយ​ជំរុញ​កំណើន​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋនៅក្នុង​សហគម​ន៌​នេសាទ​កាន់​តែមាន​ជិ​វ​ភាពប្រសើរឡើង​ទៀត ។​ ​ ​លោក នេន ចំរើន នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​សោម បាន​ឲ្យ​ដឹងថា ការធ្វើ​ពិ ធី​លែង​ក្តាម​មេ​ពូជ​ក្នុង​សហគម​ន៌​នេសាទ​ព្រៃនប់​ពីរ ក្នុង​គោលបំណង​បំផុស​ប្រជា​នេសាទ និង​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា អភិរក្ស​នូវ​ធនធាន​មច្ឆា​ជាតិ​ក្នុង​មូលដ្ឋាន ជាពិសេស​ការ​ថែ រក្សា​ការពារ​ព្រៃកោងកាង​ដែលជា​ជម្រក​ត្រី ក្តាម ពង កូន ។ កន្លងមក​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​សោម​កំពុង​យកចិត្តទុកដាក់​ក្នុងការ​ថែរក្សា ដាំ​ដុះ​ព្រៃកោងកាង​ឡើងវិញ ព្រមទាំង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​អភិរក្ស​ព្រៃកោងកាង ។IMG-20140820-WA0001

ការបង្កើន​ធនាគារ​ក្តាម បង្កើត​សួន​អា​ពា​ហ៌​ពិ​ពា​ហ៌ និង​ជំរក​សុវត្ថិភាព​ក្រេង​ឈាម លើ​ផ្ទៃដី​ចំនួន ២២០​ហិកតា ដែលមាន​ប្រជាពលរដ្ឋ​ក្នុង​សហគម​ន៌​នេសាទ​ចំនួន ១២០​គ្រួសារ​ក្នុង​សហគម​ន៌​នេសាទ​ក្នុង​ខេត្ត​ព្រះសីហនុ ។ ​លោក នេន ចំរើន បាន​ឲ្យ​ដឹង​ទៀតថា ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​សោម​បានធ្វើ​ការបណ្តុះ​កូន​កោង​កាង និង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​សហគម​ន៌​នេសាទ​ធ្វើការ​ចិញ្ចឹម​ក្តាម ងាវ សាកល្បង ក្នុង​សហគម​ន៌​នេសាទ​ព្រៃនប់​ពីរ ហើយ​ការសាកល្បង​នេះ យើង​អាច​ចាត់ទុកថា មាន​លក្ខ​ណះ​រីកចំរើន​គួរ​ឲ្យ​ចាប់​អារ​ម្ម​ណ៌ ព្រមទាំង​ជំរុញ​អោយ​ប្រជា​នេសាទ​ក្នុង​សហគម​ន៌​នៅក្នុង​ខេត្ត​ព្រះសីហនុ ការបង្កើត​ធនាគារ​ក្តាម និង​ចិញ្ចឹម​ត្រី​តាម​គ្រួសារ និង​បន្ត​ការចូលរួម​ថែរក្សា និង​អភិរក្ស​ព្រៃ​

លិច​ទឹក​បន្ថែមទៀត ព្រោះ​ការបង្កើត​សហគម​ន៌​ធនាគារ​ក្តាម​នាពេល​កន្លងមក​ទ​ទួលបាន​ផ្លែផ្កា ដោយសារ​ពួកគាត់​មានការ​យល់ដឹង និង​ចូលរួម​ថែរក្សា និង​អភិរក្ស​ព្រៃកោងកាង​កាត់បន្ថយ​នូវ​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង​ដែលជា​ជម្រក​ត្រី ក្តាម ពង កូន និង​ជី​វះ​ចម្រុះ​ក្នុង​ដែន​នេសាទ ។ ​នៅ​ខេត្ត​ព្រះសីហនុ​មាន​សហគម​ន៌​នេសាទ​ចំនួន​១៦ និង​មាន​ធនាគារ​ក្តាម​ចំនួន ០៩​កន្លែង ។ ក្នុង​រយះពេល ៦​ខែ​ដើមឆ្នាំ​២០១៤​នេះ ធនាគារ​ក្តាម​បានដាក់​កូន​ក្តាម​មេ​ពូជ​ចំនួន ១.២០០​គីឡូក្រាម មាន​ក្តាម​ចំនួន ៦.៦០០​ក្បាល ៕ ​ ​ ​