​លោក អ៊ី ឈាន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន បាន​ព្រមាន​មន្ត្រី​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ ដែលជា​មេៗ​មានតែ​ឈ្មោះ មិន​បំពេញភារកិច្ច​

0


​ខេត្ត​ប៉ៃលិន​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៤ ក្នុង​បរិវេន​សាលាបឋមសិក្សា​អូរ​តា​វ៉ៅ​មាន ប្រារព្ធ​ពិធីបុណ្យ​រុក្ខទិវា ៩ កក្កដា ក្រោម​អធិបតីភាព​លោក អ៊ី ឈាន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ,​លោក កើត សុធា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​មានការ​ចូលរួម​ពី​លោក អភិបាលរង​ខេត្ត ,​លោក​ប្រធាន​សាលាដំបូង​ខេត្ត ,​លោក​ប្រធាន​-​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត , សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ,​កងកម្លាំងប្រដាប់អាវុធ ,​លោកគ្រូ​-​អ្នកគ្រូ និង​ប្រជា​ពល រដ្ឋ យ៉ាងច្រើន​កុះករ ។download (5) download (4)download (1)
​លោក ឳ​ម វិ​រៈ រដ្ឋបាល​ព្រៃឈើ បាន​ឲ្យ​ដឹងថា​៖​ខេត្ត​ប៉ៃលិន បាន​ប្រារព្ធ​ពិធីបុណ្យ​រុក្ខទិវា នេះ ជា​រៀងរាល់ឆ្នាំ គឺ​ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក រហូតដល់​បច្ចុប្បន្ន ។​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៤​នេះ រដ្ឋបាល​ព្រៃឈើ បានរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដោយមាន​ការ​អនុ​ញ្ញ​ត​ដ៍​ខ្ពង់ខ្ពស់ ពី​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​ប្រារព្ធ​ពិធី រុក្ខទិវា នៅ​សាលាបឋមសិក្សា​អូរ​តា​វ៉ៅ ។ លោក​បន្តថា ក្នុង​ពេលនេះ​រដ្ឋបាល​ព្រៃឈើ បានរៀបចំ កូនឈើ​ប្រភេទ គគីរ អាកាស្យា​ស្លឹក​ធំ សរុប​ចំនូ​ន​១០,៥០០​ដើម ព្រមទាំង​ចែកជូន​បណ្តា​អង្គភាព វត្ត​អារាម សាលារៀន និង​បងប្អូន​ប្រជាពលរដ្ឋ​ដាំ​តាម​បណ្តោយ​អម​សងខាង ផ្លូវជាតិ​លេខ​៥៧ ផងដែរ ។​
​ថ្លែង​ក្នុង​ឪ​កាស​នោះដែរ​លោក អ៊ី ឈាន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា​៖ ពេលនេះ​យើង​ប្រា​រុ​ព្ធ​បុណ្យ​រុក្ខទិវា ដាំ​កូនឈើ ហើយ​នេះ​ជា​ភារកិច្ច​របស់​រដ្ឋបាល​ព្រៃឈើ ហេតុ​អី​មេៗ​បាត់អស់ ព្រោះ​វា​មិន​ចំ​ទិសdownload (2)ដៅ​អនុវត្តន៍ ភារកិច្ច​របស់ខ្លួន​ឫ​? ថ្ងៃនេះ​មាន​លោក​-​លោកស្រី​បងប្អូន​មក​ច្រើនណាស់​ដើម្បី​រៀន​ដាំ​ដើមឈើ តែ មេៗ​វា​អត់​មក​។ លោក​មានប្រសាសន៍​បន្ត​ថា នេះ​ជា​ភារកិច្ច​របស់​មេៗ គេ​ថា «​ទៅ​ឲ្យ​ដល់ ចូល​ឲ្យ​ជ្រៅ មើល​ឲ្យ​ឃើញ​» ក្នុង​សកម្មភាព​ការងារ​ជាក់ស្តែង​របស់ខ្លួន ប៉ុន្តែ​វា​អត់​សោះ ហើយ​ពេលនេះ​ខ្លាច​តែ​ប្អួ​នៗ​មិនបាន​ស៊ី តែ​មេ​បីនាក់​នោះ​ស៊ី​អស់​។ លោក​បន្តទៀតថា​៖ នេះ​ជា​លើក​ទី​៥​ហើយ ដែល​បាន​ចូលរួម ហើយ​ការដាំ​ដើមឈើ​នេះហើយ​បើ​យើង​ដាំ​វា​បាន​គឺ​បម្រើ​រសេច​ក្កី​ត្រួវ​ការ​របស់​យើង​ទី​១​ផ្នែក​ទេសចរ​ណ៏ ,​ទី​២ បញ្ហា​ផ្លួ​វ បើ​យើង​ដាំ​ចង្អៀត វា​download (3)

ការពារ​បាន​ម្លប់ ដូច្នោះ​សូម​បង​ប្អួ​ន​ទាំងអស់​យើង​រួមគ្នា​ដាំ មើលថែរក្សា ខាង​រដ្ឋបាល​ព្រៃឈើ​ដាក់​ផែនការ​ខ្លួនឯង ហើយ​យើង​ដាំ​ដើមឈើ គឺ​ដើម្បី​ខ្លួន​យើង​អញ្ចឹង ជាទី​បញ្ចប់ លោក​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ក៍​ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន រួមគ្នា​អនុវត្ត​បទបញ្ជា របស់​រដ្ឋាភិបាល ឲ្យ​បានសម្រេច​ជោគជ័យ និង​មាន​ប្រសិទ្ធភាព ដោយ​រួមសហការ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ដើម្បី​ស្តា និង​ដាំ​ដើមឈើ​ឡើងវិញ ឲ្យ​ស្របទៅតាម​គោលដៅ អភិវឌ្ឍ​ន៏​សហស្ស​ស​វត្ស​កម្ពុជា​ឆ្នាំ​២០១៥ ដោយ​រក្សា​គម្រប​ព្រៃឈើ​ឲ្យ​បាន​៦០% ៕