​​ធ្លាយ​រឿងអាស្រូវ​ពេញទំហឹង​នៅ​ចំណតរថយន្ត​ខាងមុខ​ផ្សារ​មង្គល​ក្រុង​ប៉ោយប៉ែត​

0

​ក្រុង​ប៉ោយប៉ែត​៖ ​ផ្ទុះ​រឿងអាស្រូវ​របស់​មន្ត្រី​សាលាក្រុង​ប៉ោយប៉ែត ដែល​បាន​ប្រើប្រាស់​កូនចៅ ក្រោម​ឧ​វ៉ាត​អោយទៅ​ជំរឹត​ទា​លុយ​ហួសហេតុ​ពី​ក្រុង​តៃកុង​រថយន្ត​តាក់ស៊ី និង​រថយន្ត​សាំ​យុង ដែល​បាន​រងចាំ​ដឹក​ពលករ​ខ្មែរ ដែល​ថៃ​បាន​បញ្ជូនមក​រួច​យកលុយ​ទៅ​ចែកគ្នា​ដូច​ព្យុះ នៅមុខ​មហាជន​រៀងរាល់ថ្ងៃ​បែបនេះ​។​20140820_220154

​សូមបញ្ជាក់​ដែលថា មុនពេល​ទា​ហ៊ាន​ថៃ​ធ្វើ​រដ្ឋប្រហារ ក្នុងប្រទេស​របស់ខ្លួន​កន្លងទៅ គឺ​គេ​ឃើញ​ក្រុមប៉ូលិស​ថៃ​ដឹក​ពលករ​ខ្មែរ​ខុសច្បាប់​មក​ស្រុកកំណើត​វិញ តាមរយះ​ប៉ូលិស​អន្តោរ​ប្រវេ​ស​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លុះ​មកដល់​ថ្ងៃ​ធ្វើ​រដ្ឋប្រហារ​នា​ដើមឆ្នាំ​២០១៤​នេះ ទា​ហ៊ាន​ថៃ​ក៏បាន​នាំគ្នា​ចាប់​ពលរដ្ឋ​ខ្មែរ​មក​ស្រុកកំណើត​វិញ​រហូត​មាន​ចំនួន​ជាង​២២​ម៉ឺន​នាក់​ឯណោះ​នៅ​រង្វង់​មូល​ច្រកទ្វារ​ប៉ោយប៉ែត​កន្លងទៅ​។​ ​ក្រោយពី​ថៃ​បញ្ជូន​ពលករ​ខ្មែរ មក​ស្រុកកំណើត​វិញ​នោះ អាជ្ញាធរខេត្ត​ក្រុង​បាន​អនុញ្ញាតិ​អោយ​រថយន្ត​ដឹក​ពលករ​ខ្មែរ ចូលទៅ​ចត​នៅក្នុង​ចំណត​ខាងមុខ​ផ្សារ​មង្គល របស់លោក​ហង្ស ស៊ីផា ងាយស្រួល​ក្នុងកា​គ្រប់គ្រង​របស់​អាជ្ញាធរ ដោយ​មិនអោយ​រថយន្ត​ថៃ ដែល​ដឹក​ពលរដ្ឋ​ខ្មែរ ចូលទៅ​ស្នាក់កា​ប៉ូលិស​អន្តោ​ប្រវេ​ស៏​ដូច​មុន​នោះទេ​។​ ​20140818_081556_resized_8

ទាក់ទិន​និង​រឿងរ៉ាវ​ខាងលើ​នោះដែរ គឺមាន​ក្រុម​តៃកុង​រថយន្ត កាមរី​ច្រើន​នាក់​នាំគ្នា​រអ៊ូ​រថា ក្រុមការងារ​របស់​សាលាក្រុង ដឹកនាំ​ដោយ​លោក​ទួ​ច​មុនី អភិបាលរងក្រុង​ប៉ោយប៉ែត នាំគ្នា​ជាន់ក​ពួកគាត់​រាល់ថ្ងៃ ដោយ​អស់លោក​ទាំងនោះ ចាប់​អោយ​ពួកគាត់​រៀប​ជួរ​គ្នា​ដឹក​ពលករ ហើយ​យកលុយ​ពី​ពួកគាត់​ពី​៤​ម៉ឺន ទៅ​៥​ម៉ឺន​រៀល ឯណោះ ក្នុង​រថយន្ត​មួយគ្រឿង ក្រុម​តៃកុង​រថយន្ត​ដ៏​ដែល​បញ្ជាក់ទៀតថា លុយ​ទាំងនោះ​គឺ​គេ​យកទៅ​ជូន​ប៉ូលិស​៥​ម៉ឺន​រៀល ប៉េអឹម​៥​ម៉ឺន​រៀល ហើយ​លោកស្រី​មេភូមិ​ប៉ោយប៉ែត ក៏មាន​ភារកិច្ច​ចុះទៅ​យកលុយ​ក្បាល​ឡាន ក្នុង​១​ឡាន ២​ម៉ឺន​រៀល​ផងដែរ សម្រាប់​រថយន្ត​កាមរី គេ​បាន​បន្តទៀតថា សម្រាប់​រថយន្ត​សាំង​យុង វិញ​នោះ គឺ​ក្រុមការងារ​របស់លោក​ទួ​ច​មុនី ដ៏​ដែល​បាន​ទៅ​ទា​លុយ​ពី​ពួកគាត់​ក្នុង​រថយន្ត​១​គ្រឿង គឺ​តម្រូវអោយ​បង់​ជូនទៅ​ប៉ូលិស​១​ម៉ឺន​រៀល ប៉េអឹម​១​ម៉ឺន អាជ្ញាធរ​៤​ម៉ឺន​រៀល ថ្លៃ​ដី​ចត​រថយន្ត​១​គ្រឿង ៥​ពាន់​រៀល​ទៀតផង​។​ ​20140820_220115

មាន​មន្ត្រី​សាលាក្រុង​ម្នាក់ ដែល​សុំ​មិនអោយ​ស្គាល់ឈ្មោះ​នោះ បាន​លួច​ប្រាប់​កម្ពុជា​ថ្មី​ថា ក្រុម​របស់លោក​ទួ​ច មុនី​នេះ ភាគច្រើន​គឺ​គេ​យក​ពលករ​ខ្មែរ​មក​ធ្វើជា​នុយ​សម្រាប់​ជំរិត​យកលុយ​ពី​តៃកុង​ឡាន​ទាំងអស់ សូម្បីតែ​ក្រុមហ៊ុន​ចំណតរថយន្ត O . S . P របស់លោក​កែវ​សុ​ម៉ុ​ន​ថា ក៏​នាំគ្នា​ទៅ​ចាំ​យក​ថ្លៃ​ក្បាល​ឡាន​ដែរ គេ​បាន​បន្តទៀតថា ចំពោះ​រថយន្តក្រុង​វិញ​នោះ គឺ​គេ​បណ្តោយអោយ​លក់​លក់​សំបុត្រ​ជូន​ពលករ​ខ្មែរ​ក្នុង​១​

សន្លឹក​ចំនួន​៥​រយ​បាត ខុសពី​សៀវភៅ​បន្ទុក​ដែល​គេ​តម្រូវអោយ​យក​ត្រឹមតែ​២​ម៉ឺន​៥​ពាន់​រៀល​ប៉ុណ្ណោះ ប្រហែលជា​តៃកុង​រថយន្តក្រុង នាំគ្នា​សែនព្រេន​ជូន​លោក​ទួ​ច​មុនី អស់ហើយ​ទេ​ដឹង​ទើប​គេ​គ្មាន​វិធានកា​ទប់ស្កាត់​បែបនេះ​។​ ​លោកស្រី ស៊ីន​ណាំ​យុង មេភូមិ​ប៉ោយប៉ែត​បានបញ្ជាក់​ថា លោកស្រី​មិនបាន​យកលុយ​ក្បាល​ឡាន​នោះទេ និយាយ​មិនទាន់​ផុត​ផង លោកស្រី​មេភូមិ​ខាងលើ​នោះ បិទ​ទូរស័ព្ទ​តែម្តង ព្រោះ​ខ្លាច​អ្នកកាសែត​សួរ​ត៏​ទៅទៀត​។​20140820_220324

​ចំពោះ​លោក​ទួ​ច មុនី អភិបាលរងក្រុង​ប៉ោយប៉ែត ដែលជា​អ្នកទទួលខុសត្រូវ​នៅ​ទីនោះ បាន​បញ្ជាក់ថា ករណីនេះ គឺ​លោក​ជា​អ្នកទទួលខុសត្រូវ​មែន ប៉ុន្តែ​រឿង​យក​ក្បាល​ឡាន​វិញ​នោះ គឺ​ពួកគាត់​ជា​អ្នករាបចំ​យកតែ​គ្នាឯង​ឯណោះ ចំពោះ​ខាង​លោក​វិញ​នោះ គឺ​មិនបាន​ពាក់​ព​ន្ធ័​រឿង​យកលុយ​ពី​ពួកគាត់​ឡើយ លោក​ទួ​ច​មុនី បន្តទៀតថា បើ​អស់លោក​ចង់ដឹង​រឿងនេះ ច្បាស់​ត៏​ទៅទៀត​នោះ នាំ​ខ្ញុំ​ជូន​ឯកសារ​ច្បាស់លាស់ ប៉ុន្តែ​ចាំ​ខ្ញុំ​ហូបបាយ​សិន ក្រោយមក​ស្ងាត់​សូន្យឈឹង​រហូតមក​គ្មាន​ដំណឹង​អ្វី ផ្លែ​ក​ពី​លោក​ទួ​ច មុនី​ឡើយ ៕​