ការចុះវាស់វែងដីរបស់លោក ស្រី គឹម ចន្នី និងមន្ត្រីជំនាញ ធ្វើឲ្យពលរដ្ឋភ្ញាក់ផ្អើល

ខេត្តកែប ៖ សកម្មភាពនៃការចុះ វាស់វែងដី នៅភូមិសាស្រ្ត ដែនអភិរក្សជលផល ស្ថិតនៅភូមិ ទួលស្រង៉ាំ ឃុំអង្កោ ល ស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមការដឹកនាំ របស់ លោកស្រី គឹម ចន្នី អភិបាល ស្រុកដំនាក់ចង្អើរ កាលពីព្រឹកថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ ២០ ២១ ត្រូវបានប្រជាពលរដ្ឋដែលមានដីអាស្រ័ យផល នៅម្តុំនោះរាប់រយគ្រួសារ នាំគ្នាមកតវ៉ា និង រារាំង ដោយ ដាក់ការសង្ស័យថា មិនមានភាព ប្រក្រតីនោះទេ ព្រោះមិនបានជូនដំណឹង ដល់ម្ចាស់ដីឲ្យបានដឹងជាមុន ។

ស្ត្រីម្នាក់ឈ្មោះ ពិជ្រ អ៊ីត ក្នុ ងចំណោមប្រជាពលរដ្ខ មកតវ៉ាជាច្រើនគ្រួ សា រ បានប្រាប់អ្នកព័ត៌ មាន ក្នុងស្រុកថា រូបគាត់មកចូលរួមជំទាស់នេះ ខ្លាចបាត់បង់ក្បា លដីអាស្រ័យផល របស់គាត់ ហើយអ្នកស្រី បានដាក់ការសង្ស័យថា លោក ចក់ សុីនាថ មន្ត្រីជលផល ដែលចុះមកវាស់វែងនេះ គឺអាចនឹងមិនមាន យុត្តិធម៌ សម្រាប់ អ្នកស្រី និង ពលរដ្ឋផ្សេងទៀតនោះទេ ។

អ្នកស្រីលើកឡើងថា បើមន្ត្រីជំនាញពិត ជាចុះមក វាស់វែង ក្បាលដី របស់គាត់ដើម្បីរៀបចំឯកសារ ជាប្រព័ន្ធឲ្យបានត្រឹមត្រូវ ជូនពលរដ្ឋមែននោះ ម៉េចក៏មិនជូន ដំណឹង ដល់ពួកគាត់ ដែលជាម្ចាស់ដីឲ្យដឹងជាមុនអញ្ចឹង ?

ពលរដ្ឋនៅទីនោះ បបាននិយាយផ្សេងៗថា ក្បាលដីពួកគាត់ ដែ លលជាប់នឹងដីដែនអភិរក្សជលផល ទួលស្រង៉ាំនេះ កន្លងមកចេះ តែមានក្រុមឈ្មួញ មកសួររកទិញជាហូហែរ តែពួកគាត់មិនព្រមលក់។

ពលរដ្ឋបានបន្តថា ថ្ងៃខ្លះក្រុមឈ្មួ ញ ចុះមកតំបន់ដី ខាងលើនេះ មានទាំងមន្ត្រីជំនាញនិងអាជ្ញាធរ ចុះមកជាមួយ ដែរ ធ្វើឲ្យប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ជាសកម្ម ភាពបែបនេះ មិនគួរឲ្យទុកចិត្តឡើយ ព្រោះពួកគាត់ខ្លាច ក្រែង ក្រុមឈ្មួ ញនិងក្រុមមន្ត្រីឃុបឃិតគ្នា ធ្វើជាឡេស វាស់វែងដីរដ្ឋ តែលួចវាស់ចូលដី របស់ពួកគាត់់។

ក្នុងការចុះបេសកកម្មនេះ អ ភិបាលស្រុ ក ដំណា ក់ដំណាក់ចង្អើរ លោកស្រី គឹម បានប្រាប់ពល រដ្ឋថា លោកស្រីដឹក នាំកម្លាំងជំនាញចុះមកនេះ គឺមកចុចព្រំប្រទល់ដីរដ្ឋ ក្នុងដែនអភិរក្ស និង ក្បា លដីពលរដ្ឋ ដើម្បីងាយស្រួល ដល់មន្ត្រីអា ជ្ញាធរចុះវាស់វែងរៀបចំជាប្រព័ន្ធ ជូនពល រដ្ឋនៅតំបន់នេះ ។

ចំណែក លោក ចក់ ស៊ីនាថ មន្ត្រីជលផល ខេត្តកែប បានប្រាប់ក្រុមអ្នកព័ត៌មាន ក៏ដូចជាប្រ ជាពលរដ្ឋ ដែល នាំគ្នាមកតវ៉ា ខខនៅថ្ងៃនេះ លោកមកចុចវាស់តែដី ក្នុងដែនអភិរក្ស របស់លោកតែប៉ុ ណ្ណោះ លោកមិនចុចវាស់លើ ដីពល រដ្ឋ ទេ លោកបន្តថា ក្រុមការងារ របស់ លោកចុះមក នេះ មិនធ្វើឲ្យបាត់បង់ដី របស់បងប្អូនឡើយ ។

ឯកឧត្តម សោម ពិសិទ្ធ បានប្រាប់អ្នកសារ ព័ត៌មានថា ខាងខេត្ត ចង់វាស់វែង ឲ្យដឹងពីទំហំដី ក្នុងដែនអភិរក្ស ពិតប្រា កដ ងាយ ស្រួលការពារ ហើយពល រដ្ឋទាំងនោះគាត់អត់យល់ ឬ មានអ្នកញុសញង់ ពីក្រុមណា ទើបមានការតវ៉ានេះកើតឡើង ។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា កន្លងមក មានជនខិលខូច មួយចំ នួនតែង តែទៅចង្អុល និង បោះបង្គោលព័ទ្ធ យកដីរដ្ឋទៅលក់ បើខាងរដ្ឋបាលខេត្ត ប្រមូលបានព័ត៌មាន និង រកឃើញភស្តុតាងឃើ ញថា មិនត្រឹមត្រូវទេនោះ ខាងរដ្ឋបាលខេត្តនឹង ចាត់វិធានការ តាមផ្លូវ ច្បាប់ ។

ឯកឧត្តម វ៉ៅ សុខា អភិបាលរងខេត្ត ជា អតីត ប្រធានមន្ទីរដែនដីនគ រូបនីយកម្ម សំណង់ និង សុរយោដី ខេត្តកែប បានអោយដឹងថា ទង្វើរបស់មន្ត្រីទាំងនោះ មិនត្រឹមត្រូវទេ ព្រោះ ដីភូមិអង្កោលនេះ លោ កបានចុះបញ្ជី ឃ្លុំរួចក្នុងឆ្នាំ២០១៨ កាលពីរូបលោក នៅជាប្រធាន មន្ទីរ សុរិយោដី ខេត្តមកម៉្លេះ ។

ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និង នេសាទ ខេត្តកែប លោក ថឹង បូរិន បានឲ្យដឹងថា ខាង នាយ ខ័ណ្ឌ រដ្ឋបាលជល ផលខេត្តកែប មិនបានរាយការណ៍ ជូនលោកទេ ព្រោះការងារដែលចុះទៅនោះ គឺមិន មែន ជាគោ ល ការ ណ៍ របស់ស្ថាប័នមន្ទីរកសិកម្មខេត្តឡើយ ។

សូមរំលឹកផងដែថា ព្រៃលិចទឹកឬក៏ព្រៃដែនអភិរក្សជលផល នៅតំបន់មួយចំនួននៅក្នុ ងភូមិសាស្ត្រ ស្រុកដំណាក់ចង្អើរ ខេត្ត កែប បច្ចុប្បន្នកំ ពុងរង នូវការវិនាសហិនហោច ដោយសាស្នាដៃ ក្រុមឈ្មួញ និង ជនឆ្លៀតឱកាសមួយចំនួន បានលួចកាប់ទន្ទ្រាន ព្រៃលិចទឹកដើម្បី កាន់កាប់ដីលក្ខណៈឯកជន និងខ្លះទៀតដើរវាស់ដីយ៉ាង អានាធិប តេយ្យ ក្នុងដីដែនអភិរក្សមួយចំនួន ដូចជាតំបន់ទួលស្រង៉ាំ តំបន់អ៊ូទឹក ជិតឆ្នេរអង្កោល តំបន់អន្លុងធ្លក និងតំបន់ផ្សេងជាច្រើនទៀត ដែលស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើត ខេត្តកែប ហើ យ ដីព្រៃកោងកាង ដែល ជាសម្បត្តិធនធានធម្មជាតិ របស់រដ្ឋខ្លះទៀត ត្រូវបានគេដឹងថា មានប្លង់កម្មសិទ្ធិ ឯកជនកាន់ កាប់ រួចទៅ ហើយ ខណៈដែលដីប្រជាពលរដ្ឋ នៅតំបន់ខាងលើផ្សេងទៀតមិនមានប្លង់ដូចអ្នកផ្សេង៕