​អគ្គីភ័យ​លេប​ត្របាក់ ផ្ទះមួយ​ខ្នង​រាប​ដល់​ដី នៅ​ស្រុក​បាធាយ​

0

​កំពង់ចាម​៖ ផ្ទះមួយ​ខ្នង​ទំហំ ៨ ម៉ែត្រ​គុណ ១២​ម៉ែត្រ ជញ្ជាំង​បេតុង ប្រក់​ក្បឿង ត្រូវ​ភ្លើង​ឆេះ​រាប​ដល់​ដី បំផ្លាញ​ទ្រព្យសម្បត្តិ​ទាំងស្រុង នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៤ ចំណុច​ភូមិ​បាធាយ ឃុំ​បាធាយ ស្រុក​បាធាយ ខេត្តកំពង់ចាម ។​ ​​លោក វរៈសេនីយ៍ត្រី សំ ណា​ល់ អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ​បាន​ឲ្យ​ដឹងថា​ម្ចាស់ផ្ទះ​រងគ្រោះ​ឈ្មោះ យិន សា​រ៉ា​ត រស់នៅ​ភូមិ​កើតហេតុ​ខាងលើ គឺ​បណ្តាលមកពី​ទុស្សេ Made by Samsung DVC

ចរន្តអគ្គិសនី ជាហេតុ​ធ្វើ​ឲ្យ​អណ្តាតភ្លើង​ឆាបឆេះ​បំផ្លាញ​ទ្រព្យសម្បត្តិ​ទាំងស្រុង ខណៈពេល​កំពុង​ឆេះ មាន​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ កម្លាំង​អគ្គីភ័យ​របស់​ស្នងការ​ខេត្ត និង​កម្លាំង​ប្រជាពលរដ្ឋ បាន​ជួយ​អន្តរាគមន៍ ពន្លត់​ទប់ស្កាត់​អណ្តាតភ្លើង មិន​ឲ្យ​ឆេះ​រាលដាល​បន្ត​ដល់ផ្ទះ​អ្នកជិតខាង​ផងដែរ ។​Made by Samsung DVC

​ ​លោក​អធិការ​បាន​បន្តទៀតថា ដើម្បី​ទប់ស្កាត់​អណ្តាតភ្លើង​មិន​ឲ្យ​ឆេះ​រាលដាល​បន្តទៅ​ផ្ទះ​អ្នកជិតខាង​នោះ ក្រុម​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​ខេត្ត បាន​បញ្ជូន​រថយន្ត​ចំនួន​២​គ្រឿង​បាញ់​ពន្លត់​ទាន់ពេលវេលា ដោយ​ប្រើ​ទឹក​បាញ់​អស់​ចំនួន​៥​រថយន្ត ទើប​គ្រប់គ្រង​ស្ថាន​ការ​នេះ​បាន ។ ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​រីឯ​ទ្រព្យសម្បត្តិ​ម្ចាស់ផ្ទះ ត្រូវ​ខូចខាត​អស់ទាំង​ស្រុង តែ​មិនទាន់​សរុប​នៅឡើយ​ទេ ដោយ​ម្ចាស់ផ្ទះ គាត់​ភ័យរន្ធត់​ពេក មិនអាច​ធ្វើការ​បំភ្លឺ​បានទេ ៕Made by Samsung DVC