លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភអំណោយសប្បុរសធម៍ និងមជ្ឈូសគ្រួសាររបស់សពលោកយាយ ហែម ខេង មានជីវភាពខ្វះខាត

0

ខេត្តព្រះសីហនុ៖ គ្រួសារ សព លោកយាយ ហែម ខេង បានថ្លែងអំណរគុណ និងគោរពជូនពរដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គឹមជី ដែលបាន ឧបត្ថម្ភអំណោយសប្បុរសធម៍ រួមមាន មជ្ឈូស ដាក់សពបូជា០១ និងអង្ករ០១បាវទម្ងន់៥០គីឡូក្រាម។អំណោយទាំងអស់នេះពិតជាមានតម្លៃណាស់សំរាប់ ក្រុមគ្រូសារសពដែលកំពុងជួបការលំបាកជីវភាពខ្វះខាត។ជាមួយគ្នានេះក្រុមគ្រូសារសព លោក ហែម ខេង បានថ្លែងអំណរគុណលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គឹមជី ព្រមទាំងបុត្រា បុត្រី មានសុខភាពល្អ ជួបប្រទះតែសេចក្តីសុខ ចម្រើន ព្រមទាំងជួបពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

គួរបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គឹមជី ក្រោយទទូលបាន ព័ត៏មានតាម រយៈលោកផាន់ ដិច ជាមេភូមិលេខ ៣ពីទុក្ខលំបាកគ្រួសារសពលោក យាយ ហែម ខេង អាយុ ៨៦ឆ្នាំ ដែល មាន ជីវភាពខ្វះខាត បានទទួលមរណៈភាពនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១:៤៥នាទីរសៀល ដោយ ជរាពាធ មានអាសយ័ដ្ឋាន ស្ថិតនៅ ក្រុមទី១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។ លោក ឧកញ្ញ៉ា និងលោក ជំទាវ ក៏បានឧបត្ថម្ភ មជ្ឈូស ដាក់សពបូជា០១ និងអង្ករ ០១បាវទម្ងន់ ៥០គីឡូក្រាមដល់គ្រូសារ សព ដើម្បីជួយរំលែក ទុក្ខលំបាកគ្រូសារសពដែលកំពុងជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕ដោយនាគសមុទ្រ