បងប្អូនចំនួន០៥នាក់ចុះលេងទឹកសមុទ្រ ស្លាប់០៣នាក់ បាត់ខ្លូនម្នាក់និងម្នាក់ត្រូវបានជួយសង្រ្គោះ ទាន់ពេលវេលារូចផុតពីសេចក្តីស្លាប់

0

ខេត្តព្រះសីហនុ៖ក្មេងប្រុស ស្រីជាបងប្អូនបង្កើត និងគ្នាចំនួន០៥នាក់បាននាំគ្នាចុះទៅលេងទឹកសមុទ្រ ខណៈទឹក សមុទ្រមានខ្យល់បោកបក់និងរលកធំៗបណ្តាលឲ្យលុងទឹកស្លាប់០៣នាក់ និងម្នាក់ត្រូវបានជួយសង្រ្គោះ ទាន់ ពេលវេលាចំណែកឯម្នាក់ទៀតបាត់ខ្លូននៅឡើយ ហើយក្រុមសង្គ្រោះកំពុងមុជទឹកស្វែងរកបន្ត។

ហេតុការណ៏ដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ៣និង០៥នាទីថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២១ នៅត្រង់ ចំណុចដើមឈើចាំស្នេហ៍ ឆ្នេរជំទាវម៉ៅ ស្ថិតភូមិគគីរ សង្កាត់បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ក្នុងករណីនេះ ភ្លាមៗ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាកា រឯកភាពខេត្តព្រះសីហនុបានដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះដែលបានលង់ទឹក។ក្នុងនោះលោក ឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ក៏បាន បញ្ជូន ក្រុមការ ងារGTVCនិងអូប័រចំនួន២គ្រឿងនិងអ្នកជំនាញមុជទឹកដើម្បីចេញស្វែងរកក្មេងរងគ្រោះផងដែរ។

ក្រុមជួយសង្រ្គោះបានធ្វើ ប្រតិបត្តិការរុករកជនរងគ្រោះ ចាប់ពីម៉ោងកើតហេតុ រហូត ដល់ម៉ោង២១យប់ ក្រុម សង្រ្គោះ បានស្រង់មនុស្សបានចំនួន០៤នាក់ក្នុងនោះ០១នាក់សង្រ្គោះបាន និង០៣នាក់បានស្លាប់បាត់ បង់ជីវិត ហើយ នៅសល់០១នាក់ទៀតនៅបាត់ខ្លួន នៅឡើយ ហើយក្រុមសង្គ្រោះកំពុងមុជទឹកស្វែងរកបន្ត។

ជនរងគ្រោះមានឈ្មោះ  ទី១- ឈ្មោះ លេង ស្រីឌៀប ភេទស្រី អាយុ ២៥ ឆ្នាំទីលំនៅឃុំអូរឧកញ៉ា ហេង ស្រុកព្រៃនប់មុខរបរ,កម្មកររោងចក្រ នៅបិតត្រំាង។ទី២- ឈ្មោះ លេង ជ្រូក ភេទប្រុសអាយុ ១៨ ឆ្នាំមុខរបរ នៅ ផ្ទះ។ទី៣- ឈ្មោះ លេង ជីតា ភេទស្រីអាយុ ១៦ ឆ្នាំ មុខរបរកម្មកររោងចក្របិតត្រាំង ទីលំនៅអូរឧកញ៉ាហេង។ទី៤- ឈ្មោះលេង ដាវ  ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅអូរឧកញ៉ាហេង។ទី៥ ឈ្មោះ លេង ជា ប្រុស អាយុ ១១ ឆ្នាំ ទីលំនៅអូរឧកញ៉ាហេង (ពួកគេទាំង ៥ នាក់ ជាបងប្អូនបង្កើតនឹងគ្នា)។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានសម្តែងការសោកស្តាយជាខ្លាំង ចំពោះឧបទ្ទវ ហេតុដែលមិនគួរកើតមាននេះ និងចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព។ ជាមួយគ្នានេះ លោកអភិបាលខេត្តបានដាក់បទបញ្ជាឱ្យក្រុមជួយសង្រ្គោះប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបន្តស្វែងរកជនរងគ្រោះដែលកំពុងបាត់ខ្លួនឱ្យបានឃើញ៕ដោយនាគសមុទ្រ