លោក​គោ​ស៊ុំ​សារឿ​ត​បានដាក់​វិធានការ​យ៉ាងក្តៅ​ដល់​មន្ត្រី​ជំនា​យ​អំពី​បញ្ហា​ទំនាស់​ដីធ្លី​បញ្ហា​អគ្គីសនី​និង​បញ្ហា​ប្រមូល​ពន្ធ​

0

​ ​ ​ ​ខេត្តបន្ទាយមានជ័យ​៖ ​លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​និង​ប្រធាន​គណបញ្ជាការ​ឯកភាព​ខេត្ត​ទើប​ដាក់​វិធានការ​ក្តៅ​ដល់​មន្ត្រី​តាម​ជំនាញ​ត្រូវ​យកចិត្តទុកដាក់​និង​ជម្រុញ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​និង​បញ្ហា​អគ្គីសនី​រួមទាំង ការប្រមូល​ពន្ធ ។​ការលើកឡើង​បែបនេះ​ក្នុងពេលដែល​លោក​អភិបាលខេត្ត​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​របស់​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៤​នៅ​សាលប្រជុំ​សាលាខេត្ត​។ image (5)

លោក គោ​ស៊ុំ សារឿ​ត បាន​លើកឡើងថា​៖​នៅ​ខេត្តបន្ទាយមានជ័យ​មាន​រឿងរ៉ាវ​ជាច្រើន​ដែល​មិន​ដោះស្រាយបាន​ដូចជា​ផ្ទៃក្នុង​ការងារ​រវាង​មន្ទីរ​និង​មន្ទីរ​ខ្លះ​កំពុង​ជះ​ទឹក​ដាក់គ្នា​ដូចជា​សាខា​ពន្ធដារ​ខេត្ត​និង​មន្ទី​រៀបចំ​ដែនដី​នគរូបណីយ៍កម្ម​សំណង់​និង​សូ​រិ​យោល​ដី​ខេត្ត​បញ្ហា​ថវិការ​ពន្ធ​។ ដែល​ត្រូវ​ដោះស្រាយ​អោយបាន​ច្បាស់​គឺ​ធ្វើការ​ដើម្បី​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​មិនមែន​ប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ​។ image (6)

លោក​បាន​លើកឡើងថា​៖​ដូចជា​រឿង​វិវាទ​ដីធ្លី​ដែល​កើតឡើង​នៅ​ភូមិ​បឹង​ស្នោរ​ឃុំ​ស្លរ​ក្រាម​ស្រុក​ស្វាយចេក​មាន​ប្រជាពលរដ្ឋ​ដែល​មន្ត្រី​ជំនាញ​ចេញ​បង្កាន់ដៃ​ហើយ​បិទ​ប្រកា​សរាប់​ខែ​ទើប​ប្តឹង​ជំនា​ស់​។​ប៉ុន្តែ​អាជ្ញាធរ​ស្រុក​និង​មន្ត្រី​ជំនាញ​ខេត្ត​ត្រូវ​ស្រាវជ្រាវ​ដោះស្រាយបាន​ឆាប់​ហើយ​អោយមាន​យុត្តិធម៌​។​ចំណែក​ចំណុច​តំបន់​សេដ្ឋកិច្ច​បឹង​ស្នោរ​ក្រុមហ៊ុន​សំ ផាន់​រិ​ទ្ធ ជាប់​ជាយដែន​ក្នុងស្រុក​ស្វាយចេក​តើ​ពេលណា​និង​ក្លាយជា​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ហើយ​បើ​ធ្វើ​មិនបាន​ទុក​យូរ​ទុកអោយ​អ្នកមាន​លទ្ធិភាព​ធ្វើ​។image (7)

លោក គោ​ស៊ុំ សារឿ​ត បាន​លើកឡើងថា​៖​ស្តង់​សត្វឃាត​ដ្ឋា​ន​នៅ​ក្រុង​ប៉ោយប៉ែត​មាន​ចំនួន​២​កន្លែង​មាន​១.​ស្តង់​សត្វឃាត​ដ្ឋា​ន​លោក ខូ​យ ប្រការ មានច្បាប់​ក្រសួងកសិកម្ម​តែ​គ្មាន​ច្បាប់​ក្រសួង​ហិរញ្ញវត្ថុ​ហើយ​ស្តង់​ធ្វើ​ជាប់​ព្រំដែន​ដែល​ខុសពី​គោល​ការ​ច្បាប់​ដែល​កើតមាន​រាល់​បទល្មើស​ផ្សេងៗ​។​២.​ស្តង់​សត្វឃាត​ដ្ឋា​ន​លោក ផាន់ តារា​រិ​ទ្ធ មាន​សៀវភៅ​បន្ទុក​តែ​គ្មាន​ច្បាប់​ក្រសួងកសិកម្ម​។image (8)

លោក​បាន​លើកឡើងថា​៖​បញ្ហា​អគ្គីសនី​នៅ​ស្រុក​ភ្នំស្រុក​ជា​តំបន់​ទេសចរណ៍​ដែល​គ្មាន​ភ្លើង​ប្រើប្រាស់​ប្រជាពលរដ្ឋ​ស្នើសុំ​អគ្គីសនី​កម្ពុជា​បន្ទាយមានជ័យ​និង​អាជ្ញាធរ​ស្រុក​ដោះស្រាយ​ដល់​ណា​ហើយ​។​ឆ្លើយតប​ពី​អាជ្ញាធរ​ជំនាញ​គឺ​កន្លងមក​ប្រជាពលរដ្ឋ​ប្រើ​ភ្លើង​ឯកជន​១​គីឡូ​វ៉ាត​តំលៃ​៣.៦០០​រៀល​ហើយ​នៅ​ថ្ងៃទី​០១​កញ្ញា​២០១៤​នេះ​ត្រូវ​បានអោយ​ដំណើរការ​ភ្លើង​រដ្ឋ​១​គីឡូវ៉ាត់​តំលៃ​១.៦០០​រៀល​ឲ្យ​បាន​។ លោក គោ​ស៊ុំ សារឿ​ត បានដាក់​វិធាន​ដល់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​រាល់​ការងារ​ដែល​សេសសល់​ទាំង​ប៉ុន្មាន​ជាពិសេស​ទំនាស់​ដីធ្លី​ត្រូវតែមាន​វិធាន​ដោះស្រាយ​អោយមាន​តម្លាភាព​និង​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​និង​ធ្វើ​ការបំរើ​ប្រទេសជាតិ​ឈានទៅ​កាត់​ប​ន្ថោ​យ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​៕