​​ពលរដ្ឋ​ខេត្តកោះកុង រិះគន់​ម​នី្ទ​រ​សាធារណៈការ​ខេត្ត​រឿង​ធើ្វ​ខឿន​ការពារ​រលក​ទឹកសមុទ្រ​ពុំមាន​គុណភាព​

0

​កោះកុង ៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តកោះកុង​បាន​រិះគន់ថា ខឿន​ការពារ​ទឹករលក​សមុទ្រ​មួយកន្លែង ស្ថិតនៅតាម​តំបន់ឆ្នេរ​ក្នុង​ឃុំ​ប៉ាក់​ខ្លង ស្រុក​ណ្ឌ​ល​សីមា ខេត្តកោះកុង ដែល​ត្រូវបាន​សាងសង់​ដោ​យម​នី្ទ​រ​សាធារណៈការ​ខេត្ត​នោះ ពុំមាន​គុណភាព​ឡើយ គឺ​កំពុងតែ​រង​ការខូចខាត​ស្ទើរតែ​ទាំងស្រុង​ទៅហើយ​។​ ​DSC03079

ខឿន​ការពារ​រលក​ទឹកសមុទ្រ​នេះ​ទើបតែ​សាងសង់​រួចរាល់​កាលពី​រដូវប្រាំង​ឆ្នាំ​២០១៤​កន្លងទៅនេះ​ប៉ុណ្ណោះ ដោយ​ចំណាយ​ថវិការដ្ឋ​អស់​រាប់រយ​លាន​រៀល ហើយ​មិនទាន់បាន​ប៉ុន្មាន​ខែ​ផង​ក៏ត្រូវ​រលក​ទឹកសមុទ្រ​បោកបក់​បណ្តាល​ឲ្យ​រង​នូវ​ការខូចខាត​ស្ទើរតែ​ទាំងស្រុង​។​ ​សំណង់​នេះ ត្រូវ​ប្រជាពលរដ្ឋ​និយាយថា ស្ថាបនា​ឡើង​មិនបាន​គោរព​ទៅតាម​ស្តង់ដា​បច្ចេកទេស​នោះទេ ព្រោះ​ម​នី្ទ​រ​សាធារណៈការ​ខេត្ត​ពុំបាន​ធើ្វ​ការសិក្សា​ពី​កម្រិត​ទឹករលក ហើយ​សំណង់​ពុំបាន​ចាក់​គ្រិះ​ឲ្យ​បាន​រឹងមាំ​និង​យក​ថ្មភ្នំ​ដែលមាន​គុណភាព​អន់​មក​ពុះ​រៀប​ប្រៀប ដូច​គេ​រៀប​ធើ្វ​របង​ផ្ទះ​ធម្មតា​។​ ​ពាក់ព័ន្ធ​និង​បញ្ហា​នេះ លោក លី សា​រេ​ត ប្រធាន​ម​នី្ទ​រ​សាធារណការ​ខេត្តកោះកុង​មិនអាច​សុំ​ការបំភ្លឺ​បានទេ នៅថ្ងៃនេះ​៕