ប្រកាស​តែងតាំង​ដំឡើង​ឋាន​ន​ត្ត​រ​ស័ក្ដិ​និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ​១០​រូប​នៅ​ខេត្តបន្ទាយមានជ័យ​

0

​ខេត្តបន្ទាយមានជ័យ​: មន្ត្រីរាជការ​១០​រូប​ចាប់ពី​នាយករង​រដ្ឋបាល ដល់​អនុប្រធាន​ការិយាល័យ ក្នុង​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ប្រកាស​តែងតាំង ដំឡើង​ឋាន​ន​ត្ត​រ​ស័ក្ដិ​និង​ប្រគល់​ភារកិច្ច កាលពី​ព្រឹក​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០១៤ ក្រោម​អធិបតីភាព​ឯកឧត្ដម គោ​ស៊ុំ សារឿ​ត អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​បន្ទាយមានជ័យ ឯកឧត្ដម​ឧកញ៉ា អុ​ឹ​ម ភាន់​សុផល អភិបាលរង​ខេត្ត​មន្ទី​អង្គភាព និង​មន្ត្រី​សាលាខេត្ត​ជាច្រើនរូប​ចូលរួម​។​ photo2

ក្នុង​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​លេខ​២៩២៥​ប្រ​.​ក​អាន​ដោយ​លោក ណង វុទ្ធី នាយក​ទីចាត់ការ​ធនធាន មនុស្ស​ត្រូ​បានតែងតាំង​មន្ត្រី​២​រូប បំពេញ​ក្នុង​រចនាសម្ព័ន្ធ​សាលាខេត្ត ១​លោក ចាន់ សា​រ៉ា ឋានន្តរសក្តិ​អនុមន្ត្រី ថ្នាក់​លេខ​៥ ជា​នាយករង​រដ្ឋបាល​សាលាខេត្ត ២​លោក ហាក់ កុសល់ ឋាន​ន​ត្ត​រ​សក្តិ​អនុមន្ត្រី ថ្នាក់​លេខ​១៣ ជា​អនុប្រធាន​ការិយាល័យ កិច្ចការ​ច្បាប់​និង​សុ​វត្តិភាព​សាធារណ​: នៃ​ទីចាត់ការ​អត្តរ​វិស័យ​។ ដំឡើង​ឋាន​ន​ត្ត​រ​ស័ក្តិ លោកស្រី កែវ ច័ន្ទ​ឆាយា ពី​ឋាន​ន​ត្ត​រ​ស័ក្ដិ​ក្រមការ ថ្នាក់​លេខ​៦​ទៅជា នន​ត្ត​រ​ស័ក្ដិ​ក្រមការ​ដើមខ្សែ ថ្នាក់​លេខ​៧ និង​តែ​តាំង​ជា​នាយករង​រដ្ឋបាល​សាលាខេត្ត​។ photo1

និង​ត្រូវ​បានប្រគល់​ភារកិច្ច​ជូន​មន្ត្រី​ចំនួន​៧​រូប បំពេញ​ក្នុង​រចនាសម្ព័ន្ធ​សាលាខេត្ត​បន្ទាយមានជ័យ​។​ លោក​ចាន់ សា​រ៉ា នាយករង​រដ្ឋបាល​សាលាខេត្ត​ដែល​ទើប​តែងតាំង​ថ្មី​ប្ដេជ្ញាចិត្ត ខិតខំ​បំពេញការងារ អោយ​អស់ពី​កម្លាំងកាយ​ចិត្ត ស្មារតី​បំរើ​ជាតិ​មាតុភូមិ បង្កើន​កិច្ចសហប្រតិបត្តិការ គោរព​ច្បាប់​បទដ្ឋាន​គតិ​យ​ត្តិ ល​ក្ខ័​ខណ​ការងារ និង​ទទួល​ខុ​ត្រូវ​ខ្ពស់ ពង្រឹង​សម​គ្គី​ភាព​ផ្ទៃក្នុង គោរព​គោល​ការណែនាំ​របស់​ថ្នាក់លើ ពិសេស​ត្រូវមាន​គណនេយ្យ​ភាព​។​ photo3

ឯកឧត្ដម គោ​ស៊ុំ សារឿ​ត អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា​:​ប្រកាស​តែងតាំង​ដំឡើង​ឋាន​ន​ត្ត​រ​ស័ក្ដិ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ​១០​រូប​នាពេលនេះ គឺជា​ការចាំបាច់ និង​តម្រូវ​ការបំពេញ​ក្នុង​រចនាសម្ព័ន្ធ​សាលាខេត្ត​បន្ទាយមានជ័យ សម្រាប់​បំពេញភារកិច្ច​តាម​តួនាទី​ដែល​នៅ​ខ្វះចន្លោះ​។​ ឯកឧត្ដម គោ​ស៊ុំ សារឿ​ត ណែនាំ​ដល់​មន្ត្រី​គ្រប់​ថ្នាក់​ខិតខំ​ថែមទៀត​បំពេញ តាម​ជំនាញ​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​បានទទួល​ជោគជ័យ ខិតខំ​បំរើសេវា​សាធារណ​:​ជូន​ប្រជាពលរដ្ឋ​។​ឯកឧត្ដម​បាន​ប្រមាន​ផងដែរ ចំពោះ​មន្ត្រី​ណា មានឈ្មោះ​ស្ទួន​បំរើ​ក្នុង​ការងារ​រដ្ឋ មន្ត្រី​មិន​មក​ធ្វើការ​ត្រូវ​កែតម្រូវ​ឡើងវិញ បើ​មិន​ដូច្នេះ​មន្ត្រី​ទាំងនោះ​និង​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ចំពោះមុខ​ច្បាប់​៕​ដោយ​: ឃិន គ​ន្ធា​photo4