កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់និងស្រុកស្ទឹងហាវចាប់ខ្លូនមនុស្សចំនួន៤៣នាក់ពាក់ព័ន្ធធ្វើសកម្មភាពកាប់រានដីព្រៃដោយខុសច្បាប់

0

ខេត្តព្រះសីហនុ៖ខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ និងស្រុក ស្ទឹងហាវ ក្រោមបទបញ្ជារលោក គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្ត និងការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនាព្រឹក ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២១ បានធ្វើឃាត់ខ្លួនមនុស្សចំនួន សរុប៤៣ នាក់ ស្រី០៨ នាក់ពាក់ព័ន្ធគៀងគរគ្នា ធ្វើសកម្មភាពកាប់រានដីព្រៃរបស់រដ្ឋ សាងសង់ខ្ទមប្រក់តង់ធ្វើ ជាជម្រកក្នុង គោលបំណង់ រំលោភបំពានយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់នៅត្រង់ចំណុចបាតខ្ទះ ស្ថិតនៅ ភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ។ក្នុងនោះ ក្រោយធញវើការសាកសួរ មនុស្សចំនួន ០៦នាក់ត្រូវបានបញ្ជូនបន្ត ទៅស្នង ការ ដ្ឋានខេត្តព្រះសីហនុដើម្បីបន្តនិតីវិធី ដោយឡែកអ្នកពាក់ព័ន្ធចំនួន៣៧ នាក់ទៀតបន្ទាប់ពីធ្វើការសាកសួរនិងធ្វើកិច្ចសន្យាគឺបានឱ្យមេឃុំចៅសង្កាត់របស់ពួកគាត់មកធានាត្រឡប់ទៅលំនៅដ្ឋានវិញ។

.គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង០២រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ បានចុះពិនិត្យនិងទប់ស្កាត់សកម្ម ភាពកាប់រានដីព្រៃឈើ នៅចំណុចបាតខ្ទះ ស្ថិតនៅភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នៅពេលក្រុមការងារចម្រុះ បានចុះទៅដល់ចំណុចកើតហេតុខាងលើ ឃើញមានមនុស្សចំនួន៥៨នាក់ កំពុងធ្វើ សកម្មភាពកាប់រានដីព្រៃនិងចងតង់ធ្វើជាជម្រកក្នុងនោះក្រុមការងារចម្រុះបានធ្វើការណែនាំឱ្យពួកគាត់បញ្ឈប់សកម្មភាព និងត្រឡប់ទៅលំនៅដ្ឋានវិញ។ ដោយក្រុមការងារចម្រុះ បានប្រើប្រាស់ពេលវេលា ជាច្រើនម៉ោង ក្នុងការពន្យល់អំពីផ្លូវច្បាប់ និងការណែនាំផ្សេងៗតែក្រុមទាំងនោះមិនស្តាប់ ផ្ទុយទៅវិញក្រុមមនុស្សទាំអនោះ បានប្រើអំពើ ហិង្សាគប់ដប សាំងមកលើកម្លាំងសមត្ថកិច្ចថែមទៀត ដូច្នេះដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា ទើប ក្រុមការងារចម្រុះ បានដកថយដើម្បីរង់ចាំការណែនាំបន្ត។

រហូតដល់ម៉ោង០៧ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយមានការណែនាំ ពីឯកឧត្តម គួច ចំរើនអភិ បាល នៃគណៈអភិបាលខេត្ត និងការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រុមការ ងារចម្រុះបានចុះទៅកន្លែងកើតហេតុជាលើកទី២ដើម្បីឃាត់ខ្លួនមនុស្សដែលកំពុងនៅលើទីតាំងជាក់ស្តែងបានចំនួន៤៣នាក់ ស្រី០៨នាក់ តែម្តង៕ដោយនាគសមុទ្រ