យុទ្ធនា​ការចាក់​វាក់​សាំង​គោក្របី​ការពារ​ជម្ងឺសារទឹក របស់​ផ្នែក​ផលិតក​ម្ម​និងប​សុព្យាបា​ល​ក្រុង​ស្ទឹងសែន

0

​កំពង់ធំៈ យុទ្ធនា​ចាក់​វ៉ាក់សាំង​ដល់​គោ ក្របី ដើម្បី​ការពារ​ជំ​ម្ងឺ​សារទឹក ឆ្លង​មក​តាម​ទឹក​ជំ​ន់ បាន​ជម្រុញ​ឲ្យ​មាន​ការចាក់​២​ដំណាក់កាល នៅក្នុង​ក្រុង​ស្ទឹងសែន ចំនួន​២០០០​កំរិត ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺសារ នៅក្នុង​សង្កាត់​ស្រយូវស្ថិតនៅ​ក្នុងភូមិ ពុក​យ៉ុ​ក និង​ភូមិ​រការ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ចំនួន​គោ ក្របី​៦០០​ក្បាល នៅ​ព្រឹក​ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៤ ។​DSCN0974

​យោងតាម​អនុសាសន៍ របស់​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​បាន​ជម្រុញ​ឲ្យ​គ្រប់​ការិយាល័យ​បសុព្យាបាល ខេត្ត ក្រុង បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង ការពារ​ជម្ងឺឆ្លង ដល់​សត្វពាហនៈ គោ ក្របី ដែល អាច​និង​មក​តាម​ទឹកជំនន់ ទើប​ផ្នែក​ផលិក​ម្ម​ការិយាល័យ​បសុព្យាបាល​ពេទ្យសត្វ ក្រុង​ស្ទឹងសែន ដែល​បាន​ដឹកនាំ​ក្រុមការងារ​ពេទ្យសត្វ ដោយ លោក តាន់ ម៉េង​ឆាង ប្រធាន​ផ្នែក​បស្សុព្យាបាល​ផលិតកម្ម​ក្រុង​ស្ទឹងសែន​ចុះ​អនុវត្តន៍​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​គោ ក្របី ជូន​ប្រជាពលរដ្ឋ ។​

​លោក តាន់ ម៉េង​ឆាង ប្រធាន​ផ្នែក​ផលិតកម្មនិង បសុព្យាបាល​ ក្រុង​ស្ទឹងសែន បាន​មានប្រសាសន៍ថា ជំ​ហ៊ាន ដំបូង​បានស្នើរ​សុំ​ថ្នាំ​ពី​ការិយាល័យ ផលិតកម្ម​និងបសុព្យាបាល ​ដើម្បី​ចាក់​ការពារ​ជំងឺឆ្លង ចំនួន ២០០០​កំរិត និង​ត្រូវបាន​នាំយកទៅ​ចាក់ គោលដៅ​ដែល​ប្រឈម គឺ​សង្កាត់​ស្រយូវ នៅ​ថ្ងៃទី​២៣​នេះ ដែលមាន​គោ ក្របី​ចំនួន ៦០០​ក្បាល ចំណែក​ការ ចាក់​វ៉ាក់សាំង​នេះ ពុំមាន​ការយក​លុយ យក​កាក់​ពី​ប្រជាពលរដ្ឋ​នោះទេ ដោយមាន​ការណែនាំ​រប​ស់លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ និង​ប្រធាន​នាយ​កក​ដ្ឋា​ន អាជ្ញាធរខេត្ត បាន​ជម្រុញ​ឲ្យ​ចាក់​មុន​រដូវ ទឹក​ឡើង​ជន់​ខាងមុខនេះ និងមានផែនការចាក់វ៉ាក់សាំង ក្នុងក្រុងស្ទឹងសែន ជាង៥០០០ក្បាល។​ ​DSCN0963

លោក តាន់ ម៉េង​ឆាង បាន​អំពាវនាវ​ដល់​ម្ចាស់​គោ ក្របី ទាំងអស់ ឲ្យ​ដេញគោ ក្របី​ពីក្រោម​មកចាក់​វ៉ាក់សាំង​ការពារ​ជំងឺសារ​ទាំងអស់ និង​បាន​បែងចែក​ថ្នាំ​ឲ្យ​ពេទ្យសត្វ​ភូមិ ទៅ​ព្យាបាល​ឲ្យ​គោ ក្របី ដើម្បី​ការពារ​ជំ​ម្ងឺ​អ៊ុត​ក្តាម​ដល់​ប្រជាពលរដ្ឋ មុនពេល​ផ្ទុះ​ជម្ងឺ​នៅពេល​មាន​ទឹកជំនន់​និង​បន្ត​ការចាក់​វ៉ាក់សាំង រហូតដល់​អស់​ថ្នាំ​ដែលមាន​ប្រមាណ​ជាង​១​ម៉ឺន​ក្បាល​។​ ​DSCN0978

ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ សេចក្តី​ត្រេ​ត​អរ​ជាខ្លាំង ខណៈពេលដែល​មានការ​យកចិត្តទុកដាក់​ថ្នាក់​ខេត្ត មន្ទីរ​កសិកម្ម និង​ផ្នែក​បសុព្យាបាល​ក្រុងស្ទឹងសែន បាន​ចុះ​វ៉ាក់សាំង​ការពារ​ជម្ងឺឆ្លង​ដល់​គោ ក្របី​របស់​ពួកគាត់ និង​ជា​ប្រវត្តិ​សាសន៍​នៃ​ក្រុង​ស្ទឹងសែន ដែល​បាន​នាំយក​ថ្នាំសង្កូវ និង​វ៉ាក់សាំង​គោ ក្របី​ជូន​ប្រជាពលរដ្ឋ ដោយសារ​កន្លងមក មិនដែល​មានការ​អើពើ ពី​សំណាក់​ពេទ្យសត្វ​ខេត្ត ក្រុង​ស្ទឹងសែន​ឡើយ ទើប​បណ្តាល​ឲ្យ​គោ ក្របី ឆ្លង​ជម្ងឺ ជាច្រើន​ប្រភេទ បង្ករ​ភាព​ព្រួយ​បារ​ម្មណ៍​របស់​ប្រជាកសិករ ។​ ​ផន សុជាតិDSCN0993 DSCN0990 DSCN0987