លោកអនុសេនីយ៍ឯកនៃមន្ត្រីនគរបាលខេត្តកំពតម្នាក់បានសម្លាប់ខ្លួននៅក្នុងផ្ទះ ដោយការបាញ់ផ្ទាល់ដៃព្រោះតែមានជំងឺប្រចាំកាយរ៉ាំងរ៉ៃ

កំពតៈ ហេតុការណ៍ នេះ បានកើត ឡើង កាលពី ព្រឹក ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិត ក្នុងភូមិ កំពង់បាយ ខាងត្បូង សង្កាត់ កំពង់បាយ ក្រុង កំពត ។ លោក អនុសេនីយ៍ឯក នៃ មន្ត្រីនគរបាល ខេត្តកំពត ម្នាក់ បានសម្លាប់ ខ្លួន នៅក្នុង ផ្ទះ ដោយ ការបាញ់ ផ្ទាល់ដៃ ព្រោះ តែមាន ជំងឺ ប្រចាំកាយ រ៉ាំរ៉ៃ ។

លោក អនុសេនីយ៍ឯក ដែល បានធ្វើ អត្តឃាត ក្នុង ហេតុការណ៍ នេះ ឈ្មោះ សេង សារុន អាយុ ៥១ ឆ្នាំ ជា នាយរង ផ្នែក សរុប រដ្ឋបាល ការិយាល័យ នគរបាល បង្ការ និង ពន្លត់ អគ្គិភ័យ នៃ ស្នងការដ្ឋាន ខេត្តកំពត ។

សមត្ថកិច្ច បាន រៀបរាប់ថា មាន ករណី ផ្ទះ អាវុធ ក្នុងផ្ទះ ល្វែង មួយកន្លែង ក្បែរ ផ្សារ សាម ទី រួម ខេត្តកំពត ។ ភ្លាមៗ សមត្ថកិច្ច ចម្រុះ បាន ចុះ ដល់ គោលដៅ ទើប ដឹងថា ជា ករណី អត្តឃាត ធ្វើឡើង ដោយ មន្ត្រី នគរបាល ខេត្តកំពត ម្នាក់ ។

ប្រភព ដដែល បានបញ្ជាក់ ថា អត្តឃាត ជន បាន បាញ់ ខ្លួនឯង ចំនួន ពីរ គ្រាប់ ត្រង់ ក្រោម ចង្កា ធ្លាយ ទៅ ក្បាល ស្ថិតនៅ ជាន់ ទី ពីរ ដោយ ប្រើ កាំភ្លើង អាកា បាញ់ ដែលមាន គ្រាប់ ចំនួន ៣០ ។

តាម ការរៀប រាប់រប ស់ សមាជិកគ្រួសារ ថា មន្ត្រីនគរបាល រូបនេះ បាន បាក់ ទឹកចិត្ត ព្រោះ តែមាន ជំងឺមហារីក គ្រាប់ ឈាម រ៉ាំ រៃ យូរ ឆ្នាំ ។ ដូច្នេះ ការសម្លាប់ ខ្លួន របស់ លោក អនុសេនីយ៍ឯក រូបនេះ មិន ពាក់ព័ន្ធ នឹង មូលហេតុ ផ្សេង ឡើយ ៕