គួរអោយភ្ញាក់ផ្អើល !លោក ឡូនចន្ថាមន្រ្ដីសាលាស្រុកសណ្ដានម្នាក់យកតួនាទីជាមន្រ្ដីរាជការទៅរកស៊ីឈើ

កំពង់ធំ=ប្រជាពលរដ្ឋ រួមទាំងអ្នកឃ្លាំមើលបទល្មើសព្រៃឈើនិងអ្នកសារព័ត៌មានបានសង្កេតឃើញថាមន្រ្ដីសាលាស្រុកសណ្ដាន់ម្នាក់ឈ្មោះ ឡូនចន្ថា បានយកតួនាទីរបស់ខ្លួនជាមន្រ្ដីរដ្នបាលសាលាស្រុកសណ្ដានទៅរកស៊ីឈើយ៉ាងរលូន ដោយអាងខ្លួនជាមន្ត្រីសាលាស្រុកមានខ្នងក្រាស់គ្មានអ្នកណាហ៊ានបង្ក្រាបឈើ របស់លោក ឡូនចន្ថា នោះទេ។

យោងតាមការអង្កេតរបស់អ្នកឃ្លាំមើលបទល្មើសព្រៃឈើឃើញថាបទល្មើសដឹកឈើរបស់លោក ឡូនចន្ថា ដឹកចេញពីច្រកតោល 99 ឃុំ មានរិទ្ធ ឆ្ពោះ ទៅឃុំតាអោក ក្នុងទឹកដីស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

តាមប្រភពបានអោយដឹងថាជារឿយៗគេបានឃើញការដឹកជញ្ជូនឈើរបស់លោក ឡូនចន្ថា តាមកាឡេថង ចេញពីច្រកតោល ឃុំ មានរិទ្ធ ដោយមានអ្នកបើកដៃនិងមានមន្ត្រីមួយចំនួនទៀតដែលគាំទ្រនិងផ្សំគំនិតឲ្យលោក ឡូនចន្ថា ដឹកបទល្មើសព្រៃឈើយ៉ាងរលូន ។

លោក ឡូន ចន្ថា ប្រហែលជាមានខ្នងក្រាស់ហើយទើបហ៊ានយកតួនាទីជាមន្រ្ដីរាជការសាលាស្រុកសណ្ដានមករកស៊ីឈើ ប្រហែលស៊ីប្រាក់ខែមន្ត្រីរាជការមិនគ្រប់បានជាយកតួនាទីបំរើពលរដ្នទៅរកស៊ីឈើបំផ្លាញធនធានព្រៃឈើទៅវិញ។

អ្នកឃ្លាំមើលបទល្មើសព្រៃឈើនិងពលរដ្នព្រមទាំងអ្នកសារព័ត៏មានសំណូមពរសុំឲ្យ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ពិនិត្យមើលមន្ត្រីម្នាក់ឈ្មោះ ឡូន ចន្ថា មន្រ្ដីនៅរដ្នបាលស្រុកសណ្ដាន់នេះផង ក្រែងលរគាត់ខ្វះខាតប្រាក់ខែមិនគ្រប់ ទាល់តែរកស៊ីឈើផងទើបគ្រប់ចាយ។

លោក ឡូនចន្ថា បានឆ្លើយតបនឹងកិច្ចសម្ភាសតាមទូស័ព្ទថាលោកបានទិញឈើពីពលរដ្ឋនៅក្នុងឃុំ មានរិទ្ធ ជាលក្ខណៈគ្រួសារលោកមិនមែនជាអ្នកកាងឈើនោះទេគឺលោកជាអ្នកទិញនិងជាអ្នកលក់បន្តទៅឲ្យអ្នកភូមិធ្វើផ្ទះ។

យោងតាមប្រសាសន៍របស់សម្ដេចតេជោបានទទូចសុំឲ្យមន្រ្ដីរាជការគ្រប់ប្រភេទដាក់ខ្លួនឲ្យឆ្ងាយពីរបទល្មើស តែផ្ទុយទៅវិញលោក ឡូនចន្ថា គឺជាមន្ត្រីរដ្ឋបាលសាលាស្រុកសណ្ដាន់បែរជារកស៊ីបទល្មើសដឹកជញ្ចូនឈើទៅវិញ តើនេះគឺជាទង្វើផ្ទុយពីការអំពាវនាវរបស់ សម្ដេចតេជោ ដែរឬទេ?៕